Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ កោតសរសើរចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវដែលជាថ្នាក់ដឹកនាំផ្សេងៗទៀត ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់សម្តេចដែលមានខ្លឹមសារថា៖ សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។

សាររបស់សម្តេចតេជោ បានបន្តថា៖ ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្មកែឆ្នៃនិងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។ មួយប៉ុស្តនេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី៕

Click to comment

Leave a Reply

Your email address will not be published.

Facebook