Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវអញ្ជើញមន្ដ្រីដែលមានតួនាទីសំខាន់ៗ ចូលរួមប្រជុំជាមួយដើម្បីដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅកាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី-ខេត្ដទាំងអស់ ត្រូវអញ្ជើញមន្ដ្រីដែលមានតួនាទីសំខាន់ៗ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកម្មវិធីនានា ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានរៀបចំ។

លិខិតរបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ថា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ ត្រូវអញ្ជើញមេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ សង្កាត់ និងមេភូមិ ដែលជាតួអង្គដ៏សំខាន់ និងមានការទទួលខុសត្រូវផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរនានរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook