Connect with us

ព័ត៌មានជាតិ

ការផ្សព្វផ្សាយព័ត៌មានពិត ពីសមិទ្ធផលរបស់រដ្ឋាភិបាល ចូលរួមចំណែកការពារសមិទ្ធផលទាំងនោះ ឱ្យបានគង់វង្ស

ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង អះអាងថា ការផ្សព្វផ្សាយព័ត៌មានពិតពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាការចូលរួមចំណែកការពារសមិទ្ធផលទាំងនោះឱ្យបានគង់វង្ស ដើម្បីវាយបក ឬបកស្រាយបំភ្លឺសាធារណ មតិ រាល់ព័ត៌មានញុះញង់ បំផុសបំផុល ប្រជាភិថុតិ ឬបំភ្លៃការពិតនៅតាមបណ្តាញ Facebook និង បណ្តាញសង្គមផ្សេងទៀតឱ្យបានទាន់ពេលវេលា។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា នៅលើបណ្តាញ ផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ មានព័ត៌មានក្លែងក្លាយមួយចំនួន កំពុងបំភាន់មតិសាធារណជន ឱ្យបន្ទច់បង្អាក់ ដំណើរការអភិវឌ្ឍប្រទេស ដែលជាការខិតខំប្រឹងប្រែងដោយលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងការងារ ចង់ឱ្យអ្នកលេងបណ្តាញសង្គម ត្រូវផ្សព្វផ្សាយនូវព័ត៌មានពិត ទាក់ទង នឹងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសាធារណមតិ ទាំងក្នុង និងក្រៅប្រទេស បានយល់ដឹង និងចូលរួមចំណែកក្នុងការការពារសមិទ្ធផលអស់ទាំងនេះ ឱ្យស្ថិតស្ថេរគង់វង្ស។

ឯកឧត្តម អ៊ិត សំហេង បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់បណ្តាញសង្គម FACEBOOK នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ រៀបចំធ្វើឡើងនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដែលមានសិក្ខាកាមចូលរួម ចំនួន ៥៧០នាក់ មកពី ១៤សហភាពសហជីព។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាសិក្ខាកាមទាំងអស់ នឹងមានសមត្ថភាពខ្ពស់ក្នុងការ ប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាននិង សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមនឹងនោះ សិក្ខាកាមក៏ចេះប្រើប្រាស់ហេ្វសប៊ុកជាមធ្យោបាយដើម្បីវាយបក ឬបកស្រាយបំភ្លឺសាធារណមតិ រាល់ព័ត៌មានញុះញង់ បំផុសបំផុល ប្រជាភិថុតិ ឬបំភ្លៃការពិតនៅតាមបណ្តាញ Facebook និងបណ្តាញ សង្គមផ្សេងទៀតឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញលើការប្រើប្រព័ន្ធ បច្ចេកវិទ្យា ដើម្បីជំរុញល្បឿនការងារឱ្យបានលឿន ទាន់ពេលវេលា កាត់បន្ថយការចំណាយ និងផ្សព្វផ្សាយ ព័ត៌មានពិតពីកម្ពុជាឱ្យបានដល់ដៃសាធារណជនក្នុងនិងក្រៅប្រទេស។

ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការរប្រើ ប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រជាជន ជាពិសេសយុវជន ទាំងអស់ ទទួលបាននូវការសិក្សាបច្ចេកវិទ្យា ការអប់រំប្រកបដោយ គុណភាព និងសមត្ថភាព ដើម្បីឱ្យ ពួកគេក្លាយជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបណ្ដាញសង្គមហ្វេសប៊ុក ជាយន្តការ ដ៏សំខាន់មួយក្នុងការធ្វើការ និងទទួលនិងដោះស្រាយនូវសំណូមពរ ឬបញ្ហានានា ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវតែមានផេករបស់ខ្លួន ដើម្បីទទួលព័ត៌មាននិងដោះស្រាយនូវរាល់កង្វល់នានារបស់ប្រជាពលរដ្ឋ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook