Connect with us

ព័ត៌មានជាតិ

ត្រឹម២ខែដំបូងនៃឆ្នាំថ្មី ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករទៅ ២៥ប្រទេស កើនឡើងជាងពាក់កណ្ដាល ធៀបនឹងឆ្នាំ២០២០

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ មានចំនួន ១ ៥៩៩ ៩២២,៣៧ តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣,៨៨ តោន ស្មើនឹង ៥៥.២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន ២៥ប្រទេស។ ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា៖ ដំឡូងមីក្រៀមមានចំនួន ៨០២ ៤៥១,៥៦ តោន, ដំឡូងមីស្រាស់មានចំនួន ១៥៤ ៧៥០,០០ តោន , ស្រូវចំនួន ២៨៧ ៨៥០,០០ តោន (មិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន ៥៥៩ ០៣៣ តោន)។

ទន្ទឹមនឹងនេះ គ្រាប់ស្វាយចន្ទីចំនួន ៧៩ ៤៧៣,៥១ តោន ,គ្រាប់ពោតក្រហមមានចំនួន ៧៨ ៨៥៦,១៤ តោន , ផ្លែចេកស្រស់ចំនួន ៧៥ ៦៤៥,៥៧ តោន , ផ្លែស្វាយស្រស់ចំនួន ៤៣ ៦៨០ តោន ,ម្ទេសស្រស់ចំនួន ៣២ ៤១៧,១២ តោន ,ដូងប្រេងចំនួន ៧ ១៧៦,៦៩ តោន , កន្ទក់មានចំនួន ៦ ២៥០,០០ តោន និង ផលិតផលចំនួន ៣៣ មុខផ្សេងទៀតមានបរិមាណសរុបចំនួន ៣១ ៣៧១,២៥ តោន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook