Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ១០០លានដុល្លារ

អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ជាប្រភេទ 4C លើផ្ទៃដីទំហំប្រមាណជាង៣០០ហិកតា ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់វិទ្យុជាតិកម្ពុជា ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស និងក្រុមហ៊ុន Power China Group បានកំពុងសិក្សានិងចរចារួមគ្នា មុនឈានដល់ការ ចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារសាងសង់។ឯកឧត្តមបញ្ជាក់ថា ការចចារនេះត្រូវចំណាយពេលវេលា ប្រមាណជាង៨ខែទៀត ពោលគឺអាចឈានទៅដល់ចុងឆ្នាំ ២០២១ ឬដើមឆ្នាំ២០២២ ទើបអាចដំណើរការសាងសង់បាន ។
« អ៊ីចឹងការសាងសង់យើងរំពឹងទុកថានៅចុងឆ្នាំ២០២១នេះ ទី២ គម្រោងនេះគឺយើងគិតថាចំណាយ អស់ជិត ១០០លានដុល្លារអាចបូកដក ហើយនិងលើទំហំដីជាង ៣០០ហិកតា ដែលជាអាកាសយាន្តដ្ឋានប្រភេទ 4c »។

ឯកឧត្តមបានបន្តថា នៅពេលដែលព្រលានយន្តហោះថ្មីនេះ សាងសង់រួចរាល់នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់វិស័យ កសិកម្ម វិស័យទេសចរណ៍ វិស័យវិនិយោគ ការដឹកជញ្ជូនទូទៅ ជាពិសេសការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តមួយមានសក្តានុពលពហុវិស័យ និងស្ថិតក្នុងផែនការមេនៃការអភិវឌ្ឍន៍របស់អន្តរក្រសួង ដែលមានគោលដៅអភិវឌ្ឍន៍ខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង លើវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook