Connect with us

ព័ត៌មានជាតិ

តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ប្រៀបដូច​ពេជ្រមិនទាន់ច្នៃ ក្នុង​វិ​ស័​យ​​​អេ​កូ​ទេ​សចរណ៍

(មណ្ធលគិរី)៖តំបន់ព្រៃ​ទេស​ភាព​ខ្ព​ង់​រា​ប​ភា​គ​ខា​ង​កើ​តជា​ប្រ​​​ភេ​ទព្រៃរបោះស្ថិតនៅភាគខាងជើង និងភាគ ខាងឦសាននៃប្រទេសកម្ពុជា ចាប់​ពី​ខេ​ត្ត​ក្រ​ចេះ​ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ តំបន់​នេះជា​តំប​ន់មួ​យស្ថិ​ត​នៅ​ក្នុ​ង​ចំ​ណោ​ម​តំ​ប​ន់​អេ​កូ​ឡូ​​ស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ ចំនួន៨ ​សម្រាប់កម្មវិធីអភិរក្សអាទិភា​ពក្នុ​ង​តំ​ប​ន់​មេ​គ​ង្គ​។​ ក្រសួ​ង​បរិស្ថាន និងអង្គការដៃគូ​បានខិត​ខំប្រឹង​ប្រែ​ងអភិរក្សតំបន់នេះ​ឱ្យ​បា​ន​គ​ង់​វ​ង្ស​ដើ​ម្បី​រ​ក្សា​​​ធន​ធា​នព្រៃឈើ សត្វព្រៃ និងជីវៈ​ចម្រុះ​​ដែលមានតាមដងទន្លេមេគង្គ ព្រមទាំងអូរបឹ​ង​បួ​រក្នុ​ង​តំ​ប​ន់​​ព្រៃ​​ទេ​​សភាព​ខ្ពង់​រាបភាគ​ខា​ងកើតឱ្យកាន់តែសម្បូរបែប មុននឹងឈានទៅបង្កើត​ជាតំ​ប​ន់​អេ​កូ​ទេ​ស​​​ចរណ៍​នាពេល​អនាគត។

តាមរយៈខ្សែវីដេអូ ដែលថតដោយជនបរទេស និងការស្រាវស្រាវរបស់អង្គការ​WWF បានបង្ហា​ញ​ថា​ ​កាលពីប្រមាណជាង៥០ឆ្នាំមុនប្រភេទសត្វតិណាសីធំៗ ដូចជា គោព្រៃ ដំរីអាស៊ី និងរមាំ​ង​ ក៏ដូចជាប្រភេទសត្វមំសាសីរួមមាន ខ្លាធំ និងខ្លារខិន មាន​​ចំនួន យ៉ាង​ច្រើ​នរស់នៅក្នុ​ង​តំ​ប​ន់​ព្រៃរបោះភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា​ដែល អ្នក​វិទ្យាសាស្ត្របានប្រៀប​ធៀ​បតំបន់អេកូឡូស៊ីនេះទៅនឹងតំបន់ព្រៃធម្មជាតិនៃ​ប្រទេស​​​អាហ្រ្វិក​​​ខាងកើត។ យ៉ាងណា​មិ​ញ​ ការបាត់បង់ទីជម្រក និង ការបាញ់ខុសច្បាប់បានធ្វើ​ឱ្យចំនួនសត្វព្រៃ និងធនធានជីវៈ​ច​ម្រុះ​​ធ្លាក់ចុះ។ បច្ចុប្បន្នសម្រាប់តំបន់អាស៊ីអាគ្នេហ៍ តំបន់​ធនធានព្រៃរបោះដែលនៅសេស​ស​ល់​ក្នុងសភាពតភ្ជាប់គ្នាតាន់តាប់ល្អធំជាងគេ គឺស្ថិតនៅ​ភាគឦសាននៃប្រទេសកម្ពុជា ហើយ​ដែលត្រូវបានគេផ្តល់ឈ្មោះថាជា តំបន់ព្រៃទេសភាព​ខ្ពង់រាបភាគខាងកើត។តំបន់នេះជាតំបន់ មួយស្ថិតក្នុងចំណោមតំបន់អេកូឡូស៊ី​ដែលមាន​តម្លៃ​ជីវៈចម្រុះខ្ពស់ចំនួន៨ សម្រាប់កម្មវិធីអភិ​រក្សអាទិភាពក្នុងតំបន់មេគង្គរបស់អង្គការ​WWF។ តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក៏​ត្រូ​វបានអ្នកវិទ្យាសាស្ត្រអន្តរជាតិចាត់​បញ្ចូលក្នុងបញ្ជីសកលនៃតំបន់អេកូឡូស៊ីដែ​ល​មា​ន​ជី​វៈ​ច​ម្រុះខ្ពស់ជាសកលចំនួន២០០​តំបន់ សម្រាប់ការអភិរក្សធនធានធម្មជាតិជាសកលដែល​ត្រូ​វ​បា​នទទួលស្គាល់អនុវត្តន៍​ដោយ​អង្គការWWF និងបណ្តាអង្គការធំៗផ្សេងៗទៀតលើសកលលោ​ក​។

អស់រយៈកាលជាងពីរទសវត្សរ៍ហើយ ដែលអង្គការ WWF បាន និងកំពុងធ្វើសហ​កា​រ​ជា​មួ​យរា​ជ​រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ​ក្រសួង​បរិស្ថាន និ​ងបណ្តា​​ដៃគូដទៃផ្សេងៗទៀតដើម្បីគ្រប់គ្រង និងថែរក្សាធនធានជីវៈចម្រុះ​ដ៏​សម្បូរបែប នៅ​ក្នុ​ង​​ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពកលើផ្ទៃ​ដី​សរុប​ប្រមា​ណ ៦​ ០​០​០ ​គី​​ឡូ​​ម៉ែ​ត្រ​ការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី​នៃ ប្រទេសកម្ពុជា។ ដែន​ជម្រក​សត្វ​ព្រៃ​ទាំងពីរនេះជាតំបន់ការពារធម្មជាតិចំនួ​នពីរ ដែលស្ថិត ក្នុងចំណោមតំបន់ការពា​រផ្សេង​ទៀត​នៃ​តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ដោយគ្របដណ្តប់លើផ្ទៃដីសរុបចំនួន២៧,៤៦០គី​ឡូម៉ែ​​ត្រការ៉េ ក្នុងខេត្តរតនគិរី មណ្ឌលគិរី និង ខេត្ដក្រចេះ។ ដែនជម្រ​កសត្វព្រៃទាំ​ងពី​រ​នេះជាទី​ជ​ម្រ​​ករបស់សត្វដែលកំពុងទទួលរ​ងការ​គម្រាម​កំ​ហែ​​ងជាសកលជាច្រើនប្រភេទ រាប់​បញ្ចូល​ទាំ​ង​​ប្រ​ភេ​​ទរងគ្រោះថ្នាក់ជិតផុតពូជ រួមមាន​ដូច​ជា ស​ត្វ​ទន្សោង(Bos javanicus) ស​ត្វដំ​រីអា​ស៊ី​(Elephas maximus) សត្វក្រពើភ្នំ​(Crocodylus siamensis​) ​ដែល​ជាចំនួន​នៅសេ​ស​សល់​ចុ​ង​ក្រោ​​​យនៅក្នុងប្រទេស​ សត្វ​ខ្លារខិន (Panthera pardus delacouri​)ដែល​ជាចំនួននៅ​សេស​ស​ល់​ចុ​​ង​ក្រោយសម្រាប់​តំបន់​ឥណ្ឌូចិន និងពពួក​ស​ត្វ​​​ស្លាប ដូចជាសត្វត្រយង សត្វត្មាត និង​ស​ត្វ​ក្ងោ​កបៃតង ព្រម​ទាំងសត្វ​ព្រៃសំ​ខា​ន់​ៗ​ផ្សេ​ង​ទៀ​ត​រាប់បញ្ចូលទាំងសត្វរមាំង សត្វខ្ទីង សត្វឈ្លូ​ស​ សត្វប្រើស និងពពួកពានរផងដែរ។ មិន​តែ​ប៉ុណ្ណោះ ដែន​ជម្រកសត្វ​ព្រៃទាំ​ងពី​រ​នេះ​មា​ន​តួ​នា​ទីយ៉ាង​សំខាន់ក្នុងកា​រផ្គត់ផ្គង់​នូវ​ប្រភ​ព​ធ​ន​ធា​នកសិកម្ម និង​អនុផលព្រៃឈើដល់ប្រជាជន​សហ​គមន៍​មូលដ្ឋានចំនួ​នប្រមាណ​ជាង​៣​០​,​០​០​០នាក់ដែលកំពុងរស់នៅជុំវិញនិងក្បែរ​តំបន់​អភិរក្សទាំងពីរ។

បើទោះបីនៅទីនោះមិនទាន់មានការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍នៅឡើយក្តី ប៉ុន្ដែជា​ទិ​ស​​ដៅ ក្រសួងបរិស្ថាន និងអង្គការដៃគូបានសម្លឹងឃើញសក្តានុពលជាច្រើ​ន​នៅ​ក្នុង​តំ​ប​ន់ការ​ពា​​រធម្មជាតិដ៏ធំនេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំ​ពា​ក្យ​ក្រ​សួ​​ង​ប​​រិ​​​ស្ថា​ន​​ក្នុ​​ង​​ដំណើរ​ទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែល​រៀ​ប​​​ចំ​ដោ​យ​​ ក្រសួងបរិស្ថាន និងអង្គការ WWF កាលពីថ្ងៃទី១​៥ ដ​ល់ថ្ងៃ​ទី​១​៩​ ខែ​ម​ក​រា​ឆ្នាំ​២​០​២​១​​ កន្លង​មកនេះបា​ន​ថ្លែ​ងថា ក្រ​សួងបរិស្ថាន និងអង្គការដៃគូកំពុងខិតខំថែរក្សាធនធាន​ធម្មជាតិ​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​​​ពកនេះឱ្យបានល្អសិនមុននឹងឈានទៅគិតគូដល់ការបង្កើតជា​កន្លែងទេសចរណ៍។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា «សម្រាប់ពេលនេះយើង​អត់​ទា​​ន់​គិតអ្វី​ទាំងអស់ព្រោះវាស្ថិតនៅក្នុងតំប​ន់ស្នូ​ល​ដែ​ល​មិ​ន​អាច​អ​នុ​​ញ្ញាត​ឱ្យមនុ​ស្សចូ​ល​ច្រើ​ន​ទេ ប៉ុន្តែ ​នេះជាកម្មវត្ថុនៃការគិតគូទៅមុខទៀត អ្វីដែលសំ​ខា​ន់ពេលនេះ ​គឺ​យើងថែរ​ក្សាតំ​ប​ន់​នេះ​​​​ឱ្យ​​បា​នល្អជាមុនសិន ថែរក្សាព្រៃឈើនៅកន្លែងនេះជាជម្រកសត្វ​ព្រៃ​និង​ខិតខំ​ប្រឹង​ប្រែ​ង​ការ​ពារ ​ទ​ប់ស្កាត់បទល្មើស ប្រឆាំងបទល្មើស ដ​ក​អ​ន្ទា​ក់​ចេ​ញដើ​ម្បី​ប​ង្កើ​ន​ចំ​នួ​ន​ស​ត្វ​នៅ​ក​ន្លែ​​​​ង​នេះ ​​ហើយ​ត​ទៅ​មុ​ខ​ទៀ​តយ៉ាងណា​គឺយើងនឹងពិនិ​ត្យទៅ​លើ​លទ្ធ​ភា​ព​ផ្សេ​ង​ៗ​ទៀ​ត​»​។

តាមច្បាប់ពាក់ព័ន្ធបរិស្ថាន តំបន់ស្នូលគឺ ជាតំបន់គ្រប់គ្រងមានតម្លៃខ្ពស់ សម្រាប់កា​រ​អ​ភិ​​រ​ក្ស​​ប្រ​ភេ​ទ​​សត្វ រុក្ខជាតិដែលកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់គម្រាមកំហែងនិង មា​ន​ប្រ​ព័​​ន្ធ​អេ​កូ​ឡូ​ស៊ី​ផុយស្រួយ។ ការចេញចូលតំបន់នេះត្រូវហាមឃាត់ លើកលែងតែ មន្ត្រីរដ្ឋ​បា​ល​កា​​រ​ពារ​ និងអភិរក្សធម្មជាតិដែលមានភារកិច្ច និង អ្នកសិក្សាស្រាវជ្រាវផ្នែក​វិទ្យាសាស្ត្រធ​ម្ម​ជា​តិ ​ក្នុងគោលបំណងការពារអភិរក្សធម្មជាតិជីវចម្រុះ និង​បរិស្ថានដែល​ត្រូវមានការអនុញ្ញាត​ជា​មុ​ន​ពីក្រសួងបរិស្ថាន ​លើកលែងតែវិស័យសន្តិសុខ និងការពារ​ជាតិ។

លោក សេង ទៀក ប្រធានអង្គការ WWF បានប្រៀបធៀបដែនជម្រកស​ត្វព្រៃ​ស្រែ​ ព​ក​ដូ​ចជាគ្រាប់ពេជ្រមិនច្នៃសម្រាប់វិស័យទេសចរណ៍ធម្មជាតិ សម្រាប់ទាក់ទាញភ្ញៀវ​ទេសចរបរ​ទេ​សស្នាក់នៅយូរថ្ងៃក្រោយពីទស្សនាប្រាសាទបុរាណនៅខេត្តសៀមរាប ហើយបន្តទស្សនាតំ​ប​ន់​ព្រៃ​​ធម្មជាតិដែលសម្បូណ៌សត្វព្រៃទៀត។ លោកប្រធានអង្គការ WWF បានលើកឡើងថា «ទី​នេះមា​ន​សក្តានុពលខ្ពស់មែនទែន ជាគ្រាប់ពេជ្រដែល​មិន​ទាន់​ច្នៃ គឺមានសក្តានុពលក្នុងន័យ​គ្រា​ប់​​ពេ​ជ្រ​មិនទាន់ច្នៃនេះសំដៅទៅលើតំបន់ភាគឦសាន​របស់យើងនេះនៅមានព្រៃ នៅ​មា​ន​ស​ត្វ​ព្រៃ​ ហើយទីជម្រកទាំងអស់នៅក្នុងតំបន់នេះ នៅ​ពេលយើងគ្រប់គ្រង​ឱ្យ​មា​ន​ប្រ​សិទ្ធ​ភា​ព​កាត់​ប​ន្ថយទៅលើសម្ពាធដែលអាចប៉ះពាល់ដល់​សត្វព្រៃ គឺនៅពេលហ្នឹង​យើ​ង​អាច​ច្នៃគ្រា​ប់​ពេ​ជ្រ​មួ​យដែលល្អជាពិសេសទៅលើវិស័យ​ទេស​ចរណ៍ធម្មជាតិរបស់យើង»។

សូមបញ្ជាក់ថា បច្ចុប្បន្នដែនជម្រកសព្រៃស្រែពកមានវត្តមានសត្វមួយចំនួន ដូចជា សត្វខ្ទីង ខ្លារខិន ដំ​រី ឈ្លូស ប្រើស ជ្រូកព្រៃ មាន់ព្រៃ ស្វា ក្ងោក និងប្រភេទសត្វ​ផ្សេងៗ​ទៀត និង​មានអនុ​ផ​ល​ព្រៃ​​​ឈើ​ផ្សេ​ង​ៗទៀត ដូចជា ផ្សិត បន្លែ ផ្លែឈើផ្សេងៗដែលប្រជា​ពលរដ្ឋ​​រស់​នៅ​ក្នុងតំ​បន់​កា​រ​ពា​​​​រ​​​​ដែ​នជម្រកសត្វព្រៃស្រែពកនេះអាចអាស្រ័យផលបាន​ជា​រៀងរាល់​ឆ្នាំ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook