Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាន នគរបាលជាតិ៖ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ នៅគ្រប់គោលដៅប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាន នគរបាលជាតិ បានណែនាំឲ្យ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ នៅគ្រប់គោលដៅប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ និងគោលដៅកំសាន្ដសប្បាយនានា ផងដែរ។

យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កើនការក្ដាប់ និងវិភាគវាយតម្លៃ នូវសភាពការណ៍ និងព័ត៌មាននានា ពាក់ព័ន្ធសន្ដិសុខ និងសណ្ដាប់ ធ្នាប់សង្គម ជាពិសេស សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត ដើម្បី ចាត់វិធានការបង្ការ ទប់ស្កាត់ និង បង្រ្កាបឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានបញ្ជាក់ថា «ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធា នការការពារយ៉ាងម៉ឺងម៉ាត់ គ្រប់គោលដៅប្រារព្ធពិធីបុណ្យ និងគោលដៅកំសាន្ដសប្បាយនានា ដូចជា ៖ ទីវត្តអារ៉ាម ប្រាង្គប្រាសាទ រមណីដ្ឋាន ព្រមទាំងបង្កើនកិច្ចការពារសន្ដិសុខ និងធានាសុវត្ថិភាពថ្វាយ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលយាងនិងអញ្ជើញទៅចូលរួមពិធីបុណ្យ។ទន្ទឹម នោះត្រូវយកចិត្តទុកដាក់យាមកាម ល្បាតការពារផ្ទះសម្ដែងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលធ្វើដំណើរ ទៅស្រុកកំណើត ឬទៅសម្រាកកំសាន្ដ នៅតាមតំបន់នានា ទាំងគ្រួសារ»៕

Click to comment

Leave a Reply

Your email address will not be published.

Facebook