Connect with us

ព័ត៌មានជាតិ

គណៈមេធាវីកម្ពុជា ជួបការប្រជុំពិភាក្សាការងារជាមួយនឹងអ្នកជំនាញការជប៉ុនប្រចាំប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើ កិច្ចសហការបណ្តុះបណ្តាលច្បាប់

(ភ្នំពេញ) ៖ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការី នារសៀលថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានជួបការប្រជុំពិភាក្សាការងារជាមួយនឹងអ្នកជំនាញការជប៉ុនប្រចាំប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើ កិច្ចសហការបណ្តុះបណ្តាលច្បាប់របស់អ្នកជំនាញការជប៉ុនជូនសមាជិកគណៈមេធាវីកម្ពុជា និង កិច្ចសហការផ្សព្វផ្សាយច្បាប់រវាងគណៈមេធាវីកម្ពុជានិងគណៈមេធាវីជប៉ុន។

នៅក្នុងជំនួបប្រជុំពិភាក្សាការងារនេះផងដែរ ឯកឧត្តមប្រធានគណៈមេធាវី សម្តែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះអ្នកជំនាញការដែលបានចំណាយពេលវេលាចូលរួមប្រជុំពិភាក្សានេះ ហើយទន្ទឹមជាមួយគ្នានេះផងដែរ អ្នកតំណាងឱ្យអ្នកជំនាញការប្រចាំប្រទេសកម្ពុជា សូមធ្វើការអបអរសាទរជូនចំពោះឯកឧត្តម លី ច័ន្ទតុលា ក្នុងឱកាសដែលឯកឧត្តមត្រូវបានសមាជិកគណៈមេធាវីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប់ជាប្រធានគណៈមេធាវីអណត្តិទី១៣ នេះ និងសូមអរគុណចំពោះឯកឧត្តមដែលបានចំណាយពេលវេលាចូលរួមប្រជុំនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានគណៈមេធាវីបានសំណូមពរឱ្យអ្នកជំនាញការជប៉ុន ជួយសហការបណ្តុះបណ្តាល ចែករំលែកចំណេះដឹង និងចំណេះជំនាញថ្មីជូនសមាជិកគណៈមេធាវីដើម្បីប្រកបវិជ្ជាជីវៈមេធាវីឱ្យមានប្រសិទ្ធភាព៕

Click to comment

Leave a Reply

Your email address will not be published.

Facebook