Connect with us

ព័ត៌មានជាតិ

រាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទសបណ្ឌិត ទេព​ វង្ស

(រាជធានីភ្នំពេញ) រាជពិធីចម្រើនអាយុវឌ្ឍនមង្គលនិង ស្រង់ព្រះសុគន្ធវារី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទសបណ្ឌិត ទេព​ វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៩២ យាងចូល ៩៣  ព្រះវស្សា។

ព្រះរាជពិធីនេះប្រារព្ធធ្វើនៅ វត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការយាងនិមន្តអញ្ជើញ ពីសម្តេចព្រះសង្ឃ សម្តេចព្រះរាជាគណៈ  ព្រះថេរានុត្ថេរៈ​ មន្ត្រីសង្ឃទូទាំង​ រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ទ្រង់ឯកឧត្តម  មន្ត្រីរាជការ លោក ឧកញ្ញ៉ា អ្នកឧកញ្ញ៉ា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលជាសិស្សគណយ៉ាងច្រើនកុះករ ដោយកម្លាំងសទ្ធាជ្រះថ្លាចំពោះសម្តេចជាអម្ចាស់ដែលទ្រង់បររិច្ចាគព្រះកម្លាំងការចិត្ត ចំពោះព្រះពុទ្ធសាសនា និងសង្គមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងពិភពលោកដោយគ្មានការើសអើងពូជសាសន៍សាសនានោះឡើយ ។

សូមរម្លឹកថានៅវេលាម៉ោង ប្រមាណម៉ោង ៧ៈ ០០ ន.ព្រឹក ថ្ងៃ ពុទ្ធ ១៣កើត ខែ បុស្ស​ ឆ្នាំ ខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃ ទី ០៤ ខែ មករា ឆ្នាំ ២០២៣ សម្តេចជាអម្ចាស់បានយាងចែកព្រះរាជអំណោយដ៏ឧត្តុងឧត្តមថ្លៃថ្លា ផ្ទាល់ព្រះអង្គជូនដល់គ្រួសារក្រីក្រ ចំនួន​ ១០៨ គ្រួសាដល់សង្កាត់ទាំង១១ នៃរាជធានីភ្នំពេញ។

ព្រះរាជអំណោយរួមមានៈ

១.អង្ករ ​៣០គីឡូក្រាម

២. មី ០១ កេស

៣.​ទឹកស៊ីអ៊ីវ ០១ យូរ

៤. ទឹកត្រី ០១ យូរ​

៥.ត្រីខ ០២ យូរ

៦. ទឹកសុទ្ធ ០២​យូរ

៧. ស្ករស ០២​គីឡុក្រាម

៨. ទឹកដោះគោ​០៥ កំប៉ុង

០៩. ទឹកក្រូច ០៥ កំប៉ុង

១០. ធូបទៀន​និង តែ ០១ដុំ

ទាំងនេះដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាជនទាំងនោះជាពិសេសបានរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិត និង ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតី​ តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងកម្មពិធីនេះផងដែរ ក៏មានការចូលរួមពីលោក ជា ខេមា អភិបាល នៃ គណៈ អភិបាលខណ្ធដូនពេញផងដែរ ដោយក្នុងនោះមាន

សូមបញ្ជាក់ថា ព្រះរាជពិធីនេះប្រារព្ធធ្វើរយពេល២ថ្ងៃ គឺ ថ្ងៃទី០៤និងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ កម្មពីធីនេះ គណកម្មការរៀបចំកម្មពីធីបុណ្យក៏សូម ​ និមន្តយាងអញ្ជើញ​ សម្តេចព្រះសង្ឃ សម្តេច ព្រះថេរានុត្ថេរៈ​ មន្ត្រីសង្ឃទូទាំងរាជ​ធានីខេត្ត និង ប្រជាពុទ្ធបរិស័ទសិស្សគណ ចូលរួមដើម្បីថ្វាយមុទិតាសក្ការ ថ្វាយសម្តេចជាអម្ចាស់អោយបានគ្រប់អង្គ/រូប  ដោយមានកម្មវិធីដូចបានប្រកាសដូចកម្មវិធីខាងក្រោមស្រាប់ ។ អត្ថបទៈ ឈិត ​ សំណាង

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook