Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្តល់សម្ភារបច្ចេកទេសមួយចំនួនដល់អគ្គនាយកដ្ឋានជំនាញដើម្បីពង្រឹងការងារផ្សព្វផ្សាយកាន់តែមានគុណភាព

ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់ជំនាញ គ្រប់លំដាប់ថ្នាក់ត្រូវបន្តស្មារតី រួមសហការសាមគ្គីគ្នា ដើម្បីសម្រេចការងារតាមជំនាញ ។

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកសម្ភារបរិក្ខារប្រើប្រាស់ថ្មីៗ រូមមាន Camera Video កាបូប និង Computer Distop កាត់ត មកចែកជូនដល់អគ្គនាយកដ្ឋានជំនាញ ពាក់ពន្ធ័ការងារព័ត៌មានប្រចាំថ្ងៃ ដើម្បីប្រើប្រាស់ ក្នុងកិច្ចការងារសំខាន់ៗ ពិសេសក្នុងព្រឹត្តិការណ័នៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ជំនាញ គ្រប់លំដាប់ថ្នាក់ត្រូវបន្តស្មារតី រួមសហការសាមគ្គីគ្នា ទោះបីធ្វើការរៀងខ្លួន តាមអគ្គនាយកដ្ឋាននីមួយៗក្តី តែត្រូវធ្វើដើម្បីសម្រេចការងាររួមតែមួយជាមួយគ្នា ។

ក្នុងឱកាសនេះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះ ក្រសួងព័ត៌មាន បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ដែលជានិច្ចកាលតែងបានគាំទ្រ ទាំងកម្លាំងកាយចិត្ត ធនធាន សម្ភារបរិក្ខារ ដល់អង្គភាពជំនាញ ចំណុះឱ្យក្រសួងព័ត៌មាន យកទៅធ្វើកិច្ច ការងារថតព័ត៌មាន ផលិតកម្មវិធីផ្សេងៗ បទយកការណ៍ជាដើម ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អ្នកស្តាប់ និងទស្សនា ការផ្សាយរបស់ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ។

តាមរយៈបរិក្ខារ និងម៉ាស៊ីនថតថ្មីនេះ រួមមាន Camera Video ម៉ាក Panasonic ចំនួន ៣៩ គ្រឿង ជើងកាមេរ៉ា ចំនួន ៣៩ កាបូបដាក់ម៉ាស៊ីនថត ៣៩ រួមទាំងសម្ភារមួយចំនួនទៀត សម្រាប់ប្រើប្រាស់ថត។ ជាមួយនេះ ក៏មាន Coputer Distop សម្រាប់កាត់ ត វីដេអូ ចំនួន១៣ គ្រឿងផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook