Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចិន ចង់ដឹង!អាថ៌កំបាំងB-21ចំនួន៤ ពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដបំបាំងកាយរបស់អាមេរិក(មានវីដេអូ)

 

ក្រោយពេលដែលអាមេរិក បានបញ្ចេញយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដបំបាំងកាយដ៏ទំនើប មិនទាន់បានប៉ុន្មានផង ចិន ចាប់ផ្ដើមជ្រួលច្របល់ ព្យាយាមដឹង និង ទទួលបានអាថ៌កំបាំង នៅក្នុងយន្ដហោះ

បំបាំងកាយថ្មី B-21នេះ។

គេហទំហព័ររបស់បណ្ដាញទូរទស្សន៍អាមេរិក Fox News បានចេញផ្សាយ កាលពីថ្ងៃទី២ ខែមករា ថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider ថ្មីរបស់កងទ័ពអាកាសដែលបានបង្ហាញខ្លួន កាលពីថ្ងៃទី២
ខែធ្នូ ឆ្នាំ២០២២ បានវិលត្រឡប់មកពីបំពេញបេកកម្មវិញ ប្រកប ដោយសុវត្ថិភាព ចូលទៅក្នុងឃ្លាំងរបស់ខ្លួន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ប៉ុន្តែអ្នកអាចគិត ថា ចិន កំពុងខឹងសម្បាយ៉ាងខ្លាំង ដោយព្យាយាមបកស្រាយ
នូវអាថ៌កំបាំងនេះ តាមរយៈចារកម្មអ៊ិនធឺណិត។ ក្រុមមន្រ្ដីយោធា នៅក្នុងប្រទេសចិន និង បណ្ដាប្រទេសដទៃៗទៀត តែងតែចង់ដឹង អំពីអាថ៌កំបាំងធំៗចំនួន៤ នៅក្នុងយន្ដហោះហោះបំបាំងកាយដ៏ទំនើប B-21
របស់អាមេរិក រួមមាន៖

ទី១-តើយន្តហោះ B-21 អាចហោះដោយគ្មានអ្នកបើកទេ? ឯកសារដើម បានទាមទារឱ្យយន្តហោះទម្លាក់គ្រាប់បែក B-21 មានសមត្ថភាព «ប្រតិបត្តិការដោយមនុស្ស និង គ្មានមនុស្សបើក»។ យន្តហោះយោធាគ្មាន

មនុស្សបើក អាចដឹកបុរសម្នាក់ ឬ ស្ត្រីម្នាក់ សម្រាប់ការរក្សាទម្ងន់ និង បង្កើនពេលវេលាហោះហើរ។ ប៉ុន្ដែគ្មាននរណាម្នាក់សង្ស័យ ថា អ្នកបើកយន្តហោះរបស់កងទ័ពអាកាស អាចរារាំងវា ចេញបេសកកម្ម រយៈពេល

វែងនោះឡើយ។ បើនិយាយវិលត្រលប់ទៅឆ្នាំ២០០១ អ្នកបើកយន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួន២នាក់ បានបំពេញបេសកកម្ម រយៈពេល៤៤ម៉ោង ចេញពី Missouri ទៅកាន់អាហ្វហ្គានីស្ថាន ហើយវិលត្រឡប់

មកវិញ។ អ្នកបើកយន្តហោះទម្លាក់គ្រាប់បែក បានហ្វឹកហាត់ នៅក្នុងម៉ាស៊ីនសិប្បនិម្មិត ធ្វើឡើង សម្រាប់បេសកកម្ម រយៈពេល៧២ម៉ោង។

ទោះជាយ៉ាងណាក៏ដោយ វាមិនពិបាក នៅក្នុងការស្រមៃមើល ថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 នាពេលអនាគត អាចបំពេញបេសកកម្ម ដោយគ្មានមនុស្សបើក ដែលហោះខ្ពស់ លើសពីកម្រិតមីស៊ីល

របស់សត្រូវ រារាំងដល់ការវាយប្រហារ ដោយរកឃើញមីស៊ីល ខណៈគេចចេញ ពីការលាក់ខ្លួន។ នៅថ្ងៃណាមួយ B-21 អាចក្លាយជាយន្តហោះចម្បាំងដំបូងគេ ដែលមានការបញ្ជាក់ពេញលេញ សម្រាប់ប្រតិបត្តិការ ដោយ

គ្មានអាកាសយានិក។

ទី២-តើម៉ាស៊ីនដ៏អាថ៌កំបាំងនោះ ដំណើរការយ៉ាងដូចម្ដេច? សូមកត់សម្គាល់ ថា អ្នកមិនអាចមើលឃើញម៉ាស៊ីនរបស់ B-21 នោះទេ។ ក្រុមអ្នកជំនាញគិត ថា B-21 អាចហោះហើរជាមួយម៉ាស៊ីនកម្រិតខ្ពស់ចំនួនពីរ

ប៉ុន្តែការមើលឃើញរបស់យន្ដហោះ B-21 Raider កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ មិនបានបង្ហាញអ្វីទាំងអស់។ បច្ចេកវិជ្ជាបង្កប់នៅក្នុងម៉ាស៊ីន និង បញ្ឆេះលំហូរកម្ដៅរបស់យន្ដហោះប្រភេទនេះ ក្លាយជាអាថ៌កំបាំងដ៏

មានតម្លៃបំផុតមួយរបស់ B-21 Raider ។

 

ទី៣-ចិន រុស្ស៊ី និង ប្រទេសអ្នកដទៃ កំពុងតែឆ្ងល់ ថាតើប្រភេទបេសកកម្ម B-21 អាចអនុវត្តបែបណា? ការលើកកម្ពស់នូវការរារាំងនុយក្លេអ៊ែរ ត្រូវបានហ្វឹកហ្វឺន សម្រាប់ការផ្តល់អាវុធនុយក្លេអ៊ែរ នឹងជាកិច្ចការដ៏

សំខាន់មួយ។ ទោះជាយ៉ាងណាក៏ដោយ យន្ដហោះ B-21 ជាមួយនឹងការបំពាក់ដោយបណ្តាញកម្រិតខ្ពស់របស់វា ក៏ត្រូវបានបង្កើតឡើង សម្រាប់បេសកកម្មយ៉ាងសាមញ្ញមួយបំផុតរ។

ប្រព័ន្ធនៅក្នុងយន្ដហោះ B-21 អាចបញ្ជៀតចូលទៅជិតតំបន់គោលដៅ នៅក្នុងរយៈកម្ពស់ខ្ពស់ ចៀសវាងការស្វែងរក ក្រោយការប្រើប្រាស់នូវការវាយប្រហារដោយផ្ទាល់ ឬអាវុធដ៏ជាក់លាក់ជាច្រើន ពីរយៈកម្ពស់ខ្ពស់

ដែលប្រសើរជាងមុន សម្រាប់ការបំផ្លាញទីតាំងនុយក្លេអ៊ែរ ផ្លូវរត់ និង កន្លែងណាមួយ នៃចំណុចគោលដៅផ្សេង។

ទី៤-យន្ដហោះ B-21 មិនមែនត្រឹមតែជាយន្តហោះសម្ងាត់តែមួយគត់នៅទីនោះទេ។ កងទ័ពអាកាស បានហោះហើរយន្តហោះចម្បាំងបំបាំងកាយថ្មីៗ កាលពីអំឡុងឆ្នាំ២០២០។ ប៉ុន្ដែមិនមានរូបភាពផ្លូវការណាមួយ

ត្រូវបានបង្ហាញឡើយ។ មន្ទីរពិសោធន៍ និង ស្រាវជ្រាវរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានបង្ហាញនូវការរចនារូបរាងយ៉ាងចម្លែក សម្រាប់យន្តហោះចម្បាំងរបស់ខ្លួន ដោយផ្ដោតទាំងការបំបាំងកាយ និង

ល្បឿនលឿន។ ដូចគ្នានឹងយន្តហោះដេញតាម P-51 Mustang ដែលភ្ជាប់ជាមួយ B-17 និង B-24s នៅក្នុងសង្គ្រាមលោកលើកទី២ ហើយកងទ័ពអាកាស នឹងមានទាំងយន្តហោះគ្មានមនុស្សបើក និង យន្តហោះចម្បាំង

ថ្មី សម្រាប់ការធ្វើសង្គ្រាមជាមួយ B-21។

ដោយសារតែកងទ័ពអាមេរិក បានបង្ហាញ អំពីយន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏ទំនើបបំផុត នៅលើពិភពលោក ទើបធ្វើឲ្យគូសត្រូវ តាមដានយ៉ាងខ្លាំង និង ចង់ដឹងអំពីអាថ៌កំបាំងរបស់វាយ៉ាងខ្លាំង។

សូម្បីតែប្រទេសជាសម្ពន្ធមិត្ត ក៏ចង់ដឹង អំពីអាថ៌កំបាំងរបស់យន្ដហោះ B-21របស់កងទ័ពអាមេរិកនេះផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook