ព័ត៌មានជាតិ កម្ពុជាទទួលបានចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិ Share Tweet (សៀមរាប)៖ ឆ្នាំ ២០២២ ចំណូលដែលទទួលបានពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើនឡើង២០៨២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ហើយសម្រាប់ភ្ញៀវទេសចរវិញ មានចំនួន ២៨៧ ៤៥៤ នាក់ កើនឡើង ២១៣៣%។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ។ចំណូលដែលបានពីការលក់សំបុត្រ ចូលទស្សនាអង្គរក្នុងឆ្នាំ២០២២ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន៥៧៤ ៩០៨ដុល្លារ ។ ដោយឡែកចំណូលពីការលក់បណ្ណ ចូលទស្សនាប្រាសាទកោះកែរ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ មានភ្ញៀវទេសចរចូលទស្សនាចំនួន ៦០៣០នាក់ ទទួលបានទឹកប្រាក់ ៩០៤៥០ដុល្លារ ។ចំពោះការលក់សំបុត្រជិះទូក ទស្សនាបឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ ចុងឃ្នៀស ដែលចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកុម្ភៈ រហូតដល់ដំណាច់ឆ្នាំ២០២២ ទទួលបានចំណូល ១៦៥ ៣០៨ដុល្លារ ។ យោងតាមទិន្នន័យរបស់ដោយគ្រឹះស្ថានអង្គរ បង្ហាញពីសញ្ញាមួយបញ្ជាក់ថា និន្នាការភ្ញៀវទេសចរចាប់ផ្តើម កម្រើកឡើងវិញបន្តិចម្តងៗ បន្ទាប់ពីរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញពេញលេញ ចាប់តាំងពីចុងឆ្នាំ២០២១មក និងការគ្រប់គ្រងជំងឺកូវីដ១៩ បានដោយជោគជ័យ បង្កើតបាននូវជំនឿចិត្តដល់ភ្ញៀវទេសចរ ៕ Post Views: 38 Related Topics: Up Next គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ខ្នាតមីក្រូ សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ចាប់ពីខែមករា ឆ្នាំ២០២៣ Don't Miss អនុក្រឹត្យ ស្ដីពី ការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្ដ្រីរាជការស៊ីវិល Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ15 hours ago ក្រោយគោកទឹកជាច្រើនសតវត្សរ៍ទន្លេស្ងួតមានទឹកឡើងវិញ ព័ត៌មានទាន់ហេតុការណ៍17 hours ago ចុះលោកខាងលិចវិញ! រុស្ស៊ី បាន ចោទ អ៊ុយក្រែន ថា បាន ប្រើ ដ្រូន ជាមួយ អាវុធ គីមី ដើម្បី វាយប្រហារ នៅ ភាគ ខាងកើត ព័ត៌មានទាន់ហេតុការណ៍17 hours ago អាមេរិកព្រមានចិនកុំឲ្យគាំទ្រយោធារុស្ស៊ី គំរាមសងសឹក ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook