(ភ្នំពេញ)៖ ថ្មីៗនេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសបន្ត គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ខ្នាតមីក្រូ សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ រហូតដល់គម្រោងនេះ ត្រូវបានប្រើប្រាស់អស់ ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ជាគម្រោងធានាឥណទាន ដែលមានគោលដៅគាំ ទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញ ប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ធ្វើជាទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម ។
សូមបញ្ជាក់ថា គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំ ២០០លានដុល្លារ បានដាក់ឱ្យដំណើរការជាលើកដំបូង តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កម្ចីទំហំប្រមាណ ៨៩លានដុល្លារ ដែល ភាគច្រើនជាកម្ចីដែលខ្វះទ្រព្យធានា ត្រូវបានធានាដោយសាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ៕
