ព័ត៌មានជាតិ ក្រសួងកសិកម្មដាក់ចេញនូវទស្សនទានស្ថិរភាពតំលៃសម្រាប់ផលិតកសិកម្មក្នុងស្រុក Share Tweet (ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រសួងនឹងដាក់ចេញនូវទស្សនទានស្ថិរភាពថ្លៃ ដោយមិនឲ្យកើនឡើង ហើយក៏មិនឲ្យធ្លាក់ចុះ សម្រាប់ផលិតកសិកម្មក្នុងស្រុក កុំឲ្យប៉ះពាល់ដល់អ្នកផលិត និងអ្នកបរិភោគ ។ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ក្នុងទស្សនទានរួម ក្រសួងនឹងមានបន្ទុកថ្មី ក្នុងការរៀបចំប្រព័ន្ធផលិតកម្មកសិកម្មមួយ ដែលមានប្រសិទ្ធភាពបំផុត ដោយធានាយ៉ាងណានូវស្ថិរភាពថ្លៃ មិនឲ្យកើនឡើង ក៏មិនឲ្យធ្លាក់ចុះ ដោយបែកចែងផលចំណេញ ឲ្យមានលក្ខ ណៈដូចៗគ្នា ទាំងទទួលទាន ទាំងអ្នកផលិត ទាំងអ្នកចែកចាយ។ ក្រសួងចង់បានការរីកចម្រើនព្រមគ្នា សម្រាប់តួអង្គទាំងអស់ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ហើយការដែលទុកចោល ឬមិនផ្តល់សារសំខាន់ដល់តួអង្គណាមួយ នឹងនាំឲ្យខ្សែច្រវាក់ផលិតកម្ម ទាំងមូលជាប់គាំង និងជួបបញ្ហា។ឯកឧត្តម ឌិត ទីណា បានឲ្យដឹងថា ទស្សនទានរបស់ក្រសួង គឺការទាញយកសក្តានុពលកសិកម្មដែលមាន ស្របទៅនឹងស្ថានភាព អំ ណោយផលពីធម្មជាតិរបស់កម្ពុជា មកបែងចែកប្រកបដោយសមធម៌ ទៅតាមខ្សែច្រវាក់ផលិតកម្មទាំងមូល តាំងពីការផលិត រហូតដល់អ្នកប្រើប្រាស់ ឬអ្នកទទួលទានចុងក្រោយ។ ក្នុងន័យនេះ ក្រសួងកសិកម្ម មានបន្ទុកកាន់តែធ្ងន់ ព្រោះត្រូវថ្លឹងថ្លែងផលប្រយោជន៍រួម ជាជាងផលប្រយោជន៍ក្រុមណាមួយ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល។ ពីមុនយើងជំរុញផលិតភាព ដើម្បីធានាសន្តិសុខស្បៀង ។ ឯកឧត្តម ឌិត ទីណា បានឲ្យដឹងទៀតថា បច្ចុប្បន្ន យើងត្រូវថ្លឹងថ្លែង និងរៀបចំប្រព័ន្ធផលិតកម្មកសិកម្មមួយ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ចំពោះទីផ្សារក្នុងស្រុក យើងត្រូវធានា ឲ្យបាននូវស្ថិរភាពតម្លៃ ក្នុងកម្រិតសមរម្យ សម្រាប់ទាំងអស់គ្នាទាំងអ្នកផលិត និងអ្នកទទួលទាន។ ដូច្នេះ ប្រាក់ចំណេញរបស់គ្រប់តួអង្គទាំងអស់ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ត្រូវមាននៅក្នុងកម្រិតសមរម្យដូចគ្នា។ ក្រៅពីទិដ្ឋភាពតម្លៃ យើងមានការគិតគូរដល់គុណភាព និងសុវត្ថិភាព នៃកសិផលចំពោះអ្នកបរិភោគ ដែលនេះក៏ជាបន្ទុកមួយបន្ថែមទៀត សម្រាប់ក្រសួងផងដែរ។ ដោយឡែក ចំពោះទីផ្សារនាំចេញ ផ្អែកលើទស្សនទាននេះ យុទ្ធសាស្ត្ររបស់ក្រសួង គឺជំរុញការនាំចេញផលិ តផល ដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ដែលយើងហៅថា ផលិតផលគន្លឹះ ឬផលិតផលប្រណិត ។ឯកឧត្តម ឌិត ទីណា បានឲ្យដឹងថា កម្ពុជាមិនអាច និងមិនត្រូវប្រកួតប្រជែង ជាមួយប្រទេសជិតខាង ដោយផ្អែកលើបរិមាណ និងតម្លៃទាបនោះទេ ដោយសារកត្តាថ្លៃដើមខ្ពស់ ទាំងក្នុងការផលិត និងដឹកជញ្ជូន។ កម្ពុជាមានឧត្តមភាពខ្ពស់ លើកត្តគុណភាព ដូច្នេះកម្ពុជាគួរផ្តោតលើការពង្រឹងឧត្តមភាពនេះ សម្រាប់ការប្រកួតប្រជែងរបស់ខ្លួន។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្មត្រូវទទួលបន្ទុករៀបចំប្រព័ន្ធផលិតកម្មកសិកម្មមួយ ដែលមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ ទាំងបរិមាណ និងគុណភាព ៕ Post Views: 40 Related Topics: Up Next ក្រសួងទេសចរណ៍បន្តទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន Don't Miss គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ខ្នាតមីក្រូ សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ចាប់ពីខែមករា ឆ្នាំ២០២៣ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ15 hours ago ក្រោយគោកទឹកជាច្រើនសតវត្សរ៍ទន្លេស្ងួតមានទឹកឡើងវិញ ព័ត៌មានទាន់ហេតុការណ៍17 hours ago ចុះលោកខាងលិចវិញ! រុស្ស៊ី បាន ចោទ អ៊ុយក្រែន ថា បាន ប្រើ ដ្រូន ជាមួយ អាវុធ គីមី ដើម្បី វាយប្រហារ នៅ ភាគ ខាងកើត ព័ត៌មានទាន់ហេតុការណ៍17 hours ago អាមេរិកព្រមានចិនកុំឲ្យគាំទ្រយោធារុស្ស៊ី គំរាមសងសឹក ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook