Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋក្នុង ស្រុកជលគិរី

ពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តនិង អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនិងនាំយកនូវបច្ច័យប្រគេនព្រះសង្ឃ នៅវត្តព្រះវិហារក្នុង ស្ថិតនៅឃុំកោះថ្កូវ ស្រុកជលគិរី ។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី បានមានប្រសាសន៍បញ្ជាក់ថា ស្រុកជលគិរី គឺជាស្រុកដែលកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ តាមផែនការ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល ។ នៅឆ្នាំ២០២២ កន្លងទៅនេះ ស្រុកជលគិរី បានទទួលអនុវត្តគម្រោងនានាជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ។

លោក អភិបាលស្រុក បានឱ្យដឹងទៀតថា វត្តព្រះវិហារក្នុង គឺជាវត្តមួយដែលកំពុងតែធ្វើការកសាង នូវព្រះវិហារមួយសម្រាប់ពុទ្ធសាសនិកជន នៅក្នុងមូលដ្ឋាននេះមកគោរព ប្រតិបត្តិព្រះពុទ្ធសាសនា ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅស្រុកជលគិរី គឺបានកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់ នៅឆ្នាំ២០២២កន្លងទៅនេះ គម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើការសាងសង់ស្ពានព្រែកល្វា ដែលស្ពាននេះជាស្ពានមួយដែលអាចភ្ជាប់ផ្លូវសេដ្ឋកិច្ចដ៏សំខាន់របស់អ្នកស្រុកជលគិរី ។

នៅក្នុងឆ្នាំ២០២៣នេះ នឹងអនុវត្តគម្រោងសាងសង់ស្ពានចំនួន៦បន្ថែមទៀត សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិង ថ្នាក់ដឹកនាំមូលដ្ឋាននាពេលនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែបានគិតគូរយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ ស្រុកជលគិរី មិនមែនជាស្រុកដែលនៅឆ្ងាយដូចពេលមុនទៀតនោះទេ ដោយសារបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលតាម រយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ស្ពាន ផ្លូវថ្នល់ សាលារៀនផងដែរ ។ ហើយកន្លងទៅនេះបានកាត់ឆ្វៀលដីតំបន់បី នៅតំបន់ជុំវិញបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល និងបានរស់នៅយូរលង់ណាស់មកហើយៗផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់បានស្របច្បាប់ ។
នៅក្នុងឱកាសនោះ ឯកឧត្តម បានប្រគេនបច្ច័យដល់ព្រះសង្ឃនៅព្រះវិហារក្នុងចំនួន២៨លានរៀល និង ចែកអំណោយ ជាអង្ករនិងថវិកាដល់គ្រួសារពិការដៃ ពិការដៃទាំងសងខាង និង អញ្ជើញពិនិត្យអំពីដំណើរសាងសង់ស្ពានព្រែកល្វាស្ថិតនៅឃុំកោះថ្កូវស្រុកជលគិរី៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook