Connect with us

ព័ត៌មានជាតិ

ក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ព្រះពុទ្ធសាសនាមានការរីកចម្រើនឡើងវិញ ក្រោមគោល នយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ក្រចេះ៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ យុវជន និងប្រជាពុទ្ធបរិស័ទទូទាំងខេត្តក្រចេះយ៉ាងច្រើនកុះករ ចូលរួមអបអរសាទរ ជាមួយសមិទ្ធផលនៃវិស័យព្រះពុទ្ធសាសនា ដែលបានកើតឡើងនៅក្នុងតំបន់ជនបទដាច់ស្រយាល ដើម្បីជាប្រយោជន៍រួមដល់ពុទ្ធសាសនិកគោរពប្រតិបត្តិ ប្រកបដោយសេចក្តីសប្បាយនិងជ្រះថ្លា ក្រោមដំបូលសុខសន្តិភាព ដូចទៅនឹងប្រជាពលរដ្ឋនៅទីក្រុងដែរ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមសាមគ្គី ភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៥ ខែ មករា ឆ្នាំ ២០២៣
បានសំដែងការអបអរសាទរចំពោះសមិទ្ធផលជាច្រើន

ដែលបានកកើតឡើងនៅក្នុងទីអារាមដែលទើបតែមានអាយុកាលប្រមាណជាង ១០ឆ្នាំមួយនេះ ក្រោមម្លប់សុខសន្តិភាព និងកម្លាំងសាមគ្គីភាពរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លារួបរួមគ្នាដោយឈរលើមូលដ្ឋាននៃវប្បធម៌ចែករំលែក ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងបន្សល់ទុកជូនអ្នកជំនាន់ក្រោយៗទៀត ។

ក្នុងកាលៈទេសៈដែលប្រទេសកំពុងបន្តអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន និងតទៅអនាគត គឺទាមទារនូវការខិតខំប្រឹងប្រែងរបស់ក្មួយៗ ដែលត្រូវកសាងខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពទាំងផ្នែកចំណេះដឹង និងផ្នែកគុណធម៌-សីលធម៌ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ៖ នៅសល់តែ ២ ថ្ងៃទៀត នឹងដល់គម្រប់ខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលបានជួយឱ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូលបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ។

ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧ មករានេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយ សង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង ។

ឯកឧត្តមបណ្ឌិតបន្តទៀតថា ៖ ឆ្នាំ២០២៣ នេះផងដែរ ក៏ជាឆ្នាំនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ ។

ក្នុងការផ្តល់នូវឧត្តមប្រយោជន៍នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តមួយដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឱ្យមានការកើតឡើងសាជាថ្មីនូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សាដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយចក្ខុវិស័យបន្ទាប់របស់ សម្តេចតេជោ គឺការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃគ្រាប់ មីន ដែលនៅតែជាឃាតកលាក់មុខនៅទ្បើយ តាមរយៈការខិតខំសម្រេចឱ្យបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook