Connect with us

ព័ត៌មានទាន់ហេតុការណ៍

ពូទីន ដាក់នាវាចម្បាំងទៅកាន់មហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រឥណ្ឌា បំពាក់ដោយមីស៊ីលមានល្បឿនលឿនជាងសំឡេង 

 

 

មកដល់មកពេលនេះ ថ្វីបើក្រុងមូស្គូ កំពុងតែជាប់ផុង ត្រដរដកខ្លួន ចេញពីសង្គ្រាម អស់រយៈពេលជាង៣១១ថ្ងៃមិនរួចយ៉ាងណាក្ដី ក៏មេដឹកនាំវិមាន នៅតែប្រកាសអួតអាង ទៅកាន់ពិភពលោក អំពី

អានុភាពកម្លាំងទ័ពរបស់ខ្លួនដ៏ខ្លាំងក្លា ជាមួយនឹងការដាក់ពង្រាយនូវនាវាចម្បាំង បំពាក់មីស៊ីលមានល្បឿនលឿនជាងសំឡេង រហូតដល់ជាង៥ដង សម្រាប់ប្រយុទ្ធប្រឆាំងនឹងសត្រូវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែមករា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង បំពាក់ដោយមីស៊ីលគ្រូស សម្រាប់ធ្វើ

នាវាចរណ៍ ទៅកាន់មហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រឥណ្ឌា នៅក្នុងការបង្ហាញកម្លាំងយោធារបស់ខ្លួន ខណៈក្រុងមូស្គូកំពុងធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។

លោក ពូទីន បានចូលរួមនៅក្នុងពិធីនោះ កាលពីថ្ងៃពុធ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីសម្ពោធនាវាចម្បាំង Admiral Gorshkov ។ ស្របគ្នានោះដែរ លោក ស៊ើរហ្គេ ស៊ុយហ្គុ (Sergei Shoigu) រដ្ឋមន្ដ្រីក្រសួងការពារ

ជាតិរុស្ស៊ី និង លោក អ៊ីហ្គ័រ ក្រូខ្មាល់ (Igor Krokhmal) មេបញ្ជាការនាវាចម្បាំង Admiral Gorshkov ក៏បានចូលរួមផងដែរ។

លោក ពូទីន បានបញ្ជាក់ ថា «នាវានេះ នឹងបំពាក់ទៅដោយប្រព័ន្ធមីស៊ីល មានល្បឿនលឿនជាងសំឡេង ប្រភេទ Zircon ។ ខ្ញុំនឹងសូមបួងសួងឲ្យនាវិកទាំងអស់ ទទួលបានជោគជ័យ នៅក្នុងកាតព្វកិច្ចរបស់ពួកគេ

សម្រាប់បុព្វហេតុជាតិមាតុប្រទេស»។លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា នាវាចម្បាំង Admiral Gorshkov នឹងធ្វើនាវាចរណ៍ ទៅកាន់មហាសមុទ្រអាត្លង់ទិក មហាសមុទ្រឥណ្ឌា និង សមុទ្រ

មីឌីទែររ៉ាណេ ( Mediterranea) ។ នាវាចម្បាំងនេះ មានសមត្ថភាពវាយប្រហារដ៏ជាក់លាក់ និង ខ្លាំងក្លាប្រឆាំងនឹងសត្រូវ នៅលើសមុទ្រ និង នៅលើដីគោក។ គេអាចនិយាយបាន ថា កាំជ្រួចមានល្បឿនលឿនជាង

សំឡេង នៅលើនាវា អាចយកឈ្នះទៅលើប្រព័ន្ធការពារមីស៊ីលណាមួយរបស់សត្រូវ ហើយអាចបាញ់ នៅក្នុងរយៈចម្ងាយជាង ១០០០គីឡូម៉ែត្រ។ អាវុធបំពាក់នៅលើនាវានេះ អាចហោះបានលឿនជាងសំឡេង រហូត

ដល់ទៅជាង៥ដង។

ប្រទេសរុស្ស៊ី បានបាញ់សាកល្បងមីស៊ីល Zircon ចេញពីនាវាចម្បាំង និង នាវាមុជទឹក កាលពីឆ្នាំមុន ខណៈមានការរត់ប្រណាំងកាន់តែខ្លាំងឡើង សម្រាប់ការបង្កើតគ្រឿងសព្វាវុធ មានល្បឿនលឿនជាងសំឡេង

កាន់តែពុះកញ្ជ្រោលឡើង ជាមួយសហរដ្ឋអាមេរិក និង ចិន។

លោក Shoigu បានបន្ថែម ថា «ការផ្តោតយ៉ាងសំខាន់ សម្រាប់បេសកកម្មនេះ នឹងត្រូវប្រឆាំងជាមួយនឹងការគំរាមកំហែង មកលើប្រទេសរុស្ស៊ី ហើយការគាំទ្រដល់សន្តិភាព និង ស្ថិរភាព នៅក្នុងតំបន់ រួមជាមួយ

ប្រទេសជាសម្ពន្ធមិត្តរបស់ក្រុងមូស្គូ។ សមយុទ្ធនេះ នឹងបណ្តុះបណ្តាលដល់នាវិក នៅក្នុងការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេង និង កាំជ្រួចមីស៊ីល រយៈចម្ងាយឆ្ងាយ»។

ថ្វីបើរុស្ស៊ី បានអួតអាង អំពីមីស៊ីល Zircon ជាកាំជ្រួចមានល្បឿនលឿនជាងសំឡេងយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់ក្រុមអ្នកវិភាគយោធាបស្ចិមលោក វិញ បានលើកឡើង ថា លក្ខណៈពិសេសដ៏ចម្បង នៃអាវុធល្បឿនលឿន

ជាងសំឡេងប្រភេទនេះ មិនលឿនដូចឈ្មោះទេ។ ជួនកាល វាអាចដូចជាក្បាលគ្រាប់មីស៊ីលបាល្លិស្ទីកបែបបុរាណប៉ុណ្ណោះ ប៉ុន្តែវាគ្រាន់តែអាចបត់បែនបាន។

សព្វាវុធ ប្រភេទនេះ ត្រូវបានគេមើលឃើញ ថា វាជាមធ្យោបាយមួយ សម្រាប់ទទួលបានភាពខ្លាំងក្លា លើគូសត្រូវណាមួយ ព្រោះថា មីស៊ីល Zircon អាចគេចផុតពីខែលការពារមីស៊ីល និង ប្រព័ន្ធព្រមាន មុនពេល

កំណត់៕

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook