Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រទេសប៉ាពួញូហ្គីណេលុបចោលជើងហោះហើរក្នុងស្រុកទាំងអស់ ដោយសារតែគ្មានប្រេងឥន្ធនៈ

(ប៉ាពួញូហ្គីណេ)៖ អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍រាប់ពាន់នាក់នៅទូទាំងប្រទេស ប៉ាពួញូហ្គីណេត្រូវបានលុបចោល បន្ទាប់ពីអ្នកផ្គត់ផ្គង់តែមួយគត់នៃផលិតផលប្រេង ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះបានបញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ។
ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប៉ាពួញូហ្គីណេ – Air Niugini – ត្រូវលុបចោលជើងហោះហើរក្នុងស្រុកទាំងអស់ចាប់ពីថ្ងៃទី ៥ ខែមក រា បន្ទាប់ពីក្រុមហ៊ុន Puma Energy ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈតែមួយគត់របស់ប្រទេសបានបញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ Jet A1 ដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Puma Energy បាននិយាយថា ខ្លួនមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ទេ ដោយសារតែធនាគារកណ្តាល Papua New Guinea ខ្វះខាតរូបិយប័ណ្ណបរទេស ដើម្បីទិញប្រេងឥន្ធនៈនៅក្នុងទីផ្សារអន្តរជាតិ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនត្រូវលុបចោលជើងហោះហើរនៅថ្ងៃទី ៥ ខែមករា ភាពចលាចលបានផ្ទុះឡើងនៅអាកាសយានដ្ឋានក្នុងរដ្ឋធានី Port Moresby  ។

អ្នកដំណើររាប់រយនាក់ដែលជើងហោះហើរត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិ Jacksons ក្នុងរដ្ឋធានីបានស្នើសុំឱ្យរដ្ឋាភិ បាលដឹកនាំដោយនាយករដ្ឋមន្ត្រី James Marape អន្តរាគមន៍ដោះស្រាយបញ្ហានេះ លោក Simdei Kamgu ជាភ្ញៀវទេសចរណ៍ទៅកាន់ខេត្ត Kiunga ភាគខាងលិចរបស់ប្រទេសបាននិយាយថា “ជីវិតរបស់យើងកំពុងរងផលប៉ះពាល់ភ្លាមៗបន្ទាប់ពីឆ្នាំថ្មី” ។

នាយករដ្ឋមន្ត្រី Marape បានប្រកាសថា វិបត្តិបច្ចុប្បន្នបានក្លាយជាបញ្ហាសន្តិសុខជាតិ ហើយបានស្នើឱ្យធនាគារកណ្តាល និងក្រុមហ៊ុន Puma Energy រកដំណោះស្រាយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook