លោក ចូ បៃដិនប្រធានាធិបតីអាមេរិក បានលើកឡើងថា ការលំបាករបស់លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសង្រ្គាមអស់រយៈពេល៣១១ថ្ងៃ និងការបាត់បង់ជីវិតមនុស្ស
រាប់ម៉ឺននាក់ បានជំរុញឲ្យ លោកពូទីន ស្នើឲ្យមានបទឈប់បាញ់រយៈពេល៣៦ម៉ោង។ លោក បៃដិន និយាយថា “ខ្ញុំគិតថា គាត់កំពុងព្យាយាមរកអុកស៊ីសែន”។
នេះបើយោងតាមវិមានក្រឹមឡាំង, លោកពូទីនបានបញ្ជាឲ្យមានបទឈប់បាញ់ ចាប់ពីពាក់កណ្តាលថ្ងៃត្រង់នៅថ្ងៃសុក្រទី០៦ខែមករានេះទៅ បន្ទាប់ពីការអំពាវនាវឲ្យមានបទឈប់បាញ់បុណ្យណូអែលដោយសម្តេច
សង្ឃ Kirill នៃទីក្រុងមូស្គូ ដែលជាប្រធានព្រះវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានបដិសេធបទឈប់បាញ់ក្នុងឱកាសបុណ្យណូអែលគ្រិស្តអូស្សូដក់ ដោយនិយាយថា នឹងគ្មានបទឈប់បាញ់ទេ រហូតទាល់តែរុស្ស៊ីដកកងកម្លាំងវាយលុករបស់ខ្លួនចេញពីដីកាន់
កាប់។

នៅពេលសួរអំពីបទឈប់បាញ់នេះ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “ខ្ញុំហាក់ស្ទាក់ស្ទើរក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកពូទីននិយាយ។ ខ្ញុំឃើញថា គាត់មានឆន្ទៈទម្លាក់គ្រាប់
បែកលើមន្ទីរពេទ្យ និងព្រះវិហារ នៅថ្ងៃទី២៥និងថ្ងៃចូលឆ្នាំថ្មីសកល។ ខ្ញុំចង់និយាយថា ខ្ញុំគិតថាគាត់កំពុងព្យាយាមរកអុកស៊ីសែនខ្លះប៉ុណ្ណោះ”។
បទឈប់បាញ់របស់លោកពូទីន នឹងចាប់ផ្តើមនៅថ្ងៃទី០៦ខែមករា នៅពេលគ្រិស្តបរិស័ទអូស្សូដក់ជាច្រើន រួមទាំងអ្នកដែលរស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ប្រារព្ធពិធីបុណ្យណូអែល។ វានឹងក្លាយជាបទឈប់
បាញ់ដ៏សំខាន់លើកដំបូងក្នុងសង្រ្គាមដែលមានរយៈពេលជាង៣១១ថ្ងៃមក ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ និងបំផ្លិចបំផ្លាញតំបន់ដ៏ធំនៅក្នុងប្រទេសអ៊ុយក្រែន៕





