ព័ត៌មានជាតិ ខ្សែបញ្ជូនថាមពលអគ្គិសនី កម្លាំង ៥០០គីឡូវ៉ុល ពីឡាវ មកដល់កម្ពុជា Share Tweet (ឡាវ)៖ ប្រទេសឡាវ បានដាក់ឱ្យដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល តភ្ជាប់ស្ថានីយអគ្គិសនីនៅភូមិមួយក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងរបស់ខ្លួន ទៅកាន់តំបន់ព្រំដែនកម្ពុជា ។នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ នេះ វិទ្យុជាតិឡាវ បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ ឯកឧត្តម ថងផាត អ៊ីនថាវង្ស (Thongphat Inthavong) នៅក្នុងពិធីសម្ពោធកាលពីថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ ថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យថាមពលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសសមត្ថភាពផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋក្នុងស្រុក និងផ្តល់អត្ថផលប្រយោជន៍ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ឯកឧត្តម ចាន្ថាប៊ូន សូកាលូន (Chanthaboun Soukaloun) នាយកគ្រប់គ្រងនៃអគ្គិសនីរដ្ឋឡាវ (EDL) បាននិយាយថា ខ្សែបញ្ជូនថាម ពលអគ្គិសនី និងស្ថានីយ៍ចែកចាយបន្ត គឺជាផ្នែកមួយនៃគម្រោងជាតិ ដែលបានប្រើប្រាស់បច្ចេកទេសទំនើប ជាមួយនឹងទំហំវិនិយោគខ្ពស់ វាជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់យុទ្ធសាស្ត្ររបស់ប្រទេស ក្នុងការនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាង ជាពិសេសកម្ពុជា ។បណ្តាញបញ្ជូនថាមពលអគ្គិសនីនេះមានប្រវែងជាង ២០០គីឡូម៉ែត្រ ហើយរត់កាត់ស្រុក ខុង(Khong) នៃខេត្តចំប៉ាសាក់ និងស្រុក សាន់ ណាំស័យ (Sanamxay) និង ភូវង់ (Phouvong) ក្នុងខេត្ត អាត់តាពឺ (Attapeu) ។ វារីអគ្គីសនីជាច្រើនត្រូវបានសាងសង់នៅក្នុងប្រទេសឡាវ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសនេះទៅ ជា “ថ្មសាក” នៃអាស៊ីអាគ្នេយ៍ ។គិតត្រឹមឆ្នាំ២០២២ ប្រទេសឡាវមានប្រភពថាមពលអគ្គិសនីចំនួន៩០ ជាមួយនឹងសមត្ថភាពដំឡើងសរុបជិត ១១,០០០មេហ្កាវ៉ាត់ ប្រ ភពថាមពលអគ្គិសនីទាំងនោះរួមមាន វារីអគ្គិសនីចំនួន៧៧ រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ៨គម្រោង ជីវម៉ាស់ចំនួន៤ និងរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួនមួយ ។ក្នុងអំឡុងឆ្នាំ ២០២១-២០២៥ ឡាវគ្រោងនឹងផលិតថាមពលអគ្គិសនីបន្ថែមចំនួន ១,៨០៧មេហ្កាវ៉ាត់ ដោយប្រើវារីអគ្គិសនីមានចំនួន ៥៧ភាគរយនៃថាមពលសរុប ថាមពលធ្យូងថ្ម ១៩ភាគរយ និងថាមពលពន្លឺព្រះអាទិត្យ ២៤ភាគរយ ។ បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ២០៣០ ឡាវគ្រោងនឹងផលិតថាមពលអគ្គិសនីឲ្យបាន ៥,៥៥៩ មេហ្កាវ៉ាត់បន្ថែមទៀត ក្នុងចំណោមថាមពលអគ្គិសនីសរុប ថាមពលអគ្គិសនីដែលមានកម្លាំ៧៧.៥៩ ភាគរយ នឹងមកពីវារីអគ្គិសនី ហើយប្រភពថាមពលនៅ សេសសល់នឹងមកពី រោងចក្រថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងធ្យូងថ្ម ៕ Post Views: 50 Related Topics: Up Next កម្ពុជាត្រៀមខ្លួនស្វាគមន៍ទទួលអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ចិន Don't Miss បៃដិន ថា ពូទីន កំពុងរ៉ាវរក “អុកស៊ីសែន” ជាមួយនឹងបទឈប់បាញ់ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ6 hours ago ក្រោយគោកទឹកជាច្រើនសតវត្សរ៍ទន្លេស្ងួតមានទឹកឡើងវិញ ព័ត៌មានទាន់ហេតុការណ៍9 hours ago ចុះលោកខាងលិចវិញ! រុស្ស៊ី បាន ចោទ អ៊ុយក្រែន ថា បាន ប្រើ ដ្រូន ជាមួយ អាវុធ គីមី ដើម្បី វាយប្រហារ នៅ ភាគ ខាងកើត ព័ត៌មានទាន់ហេតុការណ៍9 hours ago អាមេរិកព្រមានចិនកុំឲ្យគាំទ្រយោធារុស្ស៊ី គំរាមសងសឹក ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook