Connect with us

កងកម្លាំងប្រដាប់អាវុធ

កំលាំងសមត្ថកិច្ចចុះបង្ក្រាបមេជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់និបក្ខពួកនៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)កំលាំងអន្តរាគមន៍នៃអធិការដ្ឋានគរបាលស្រុកក្រគរផ្នែកប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយ កលាំង ការិយាល័យប្រឆាំងគ្រឿញៀនខេត្តកំពង់ឆ្នាំង សហការជាមួយកំលាំងអធិការដ្ឋានស្រុកទឹកផុស កំលាំងងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ កំលាំងប្រជាការពារនិង កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស ។

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកដឹកនាំដោយលោកវរ:សេនីយ៍ឯក មោក ភារម្យ អធិការនៃឣធិការដ្ឋាននគរបាលស្រុកក្រគរ បានចុះចាប់និងឃាត់ខ្លួនមុខសញ្ញាមេជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ ឈ្មោះ ខន ពុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់
(ជាមេជួញដូរគ្រឿងញៀន ធំប្រចាំស្រុកក្រគរ)
ពេលដែលកំលាំងសមត្ថកិច្ចចុះដើម្បីបង្រាបករណីជួញដូរគ្រឿងញៀនដល់លំនៅដ្ឋាន ឈ្មោះខន ពុទ្ធី ដឹងខ្លួនមុនក៏បានរត់គេចខ្លួន ។

នឹងបានឃាត់ខ្លួនចំនួន០២នាក់ប្រុស
1/-ឈ្មោះ អុល អេង ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ។
-ស្រុកកំនើតភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ  ខេត្តពោធិ៍សាត់។
-បច្ចុប្បន្នរស់នៅ ភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
– ប្រពន្ធឈ្មោះ នូ ចាន់សុី អាយុ២៦ឆ្នាំជាតិខ្មែរ។
-ឪពុកឈ្មោះ ប៊ូ អុល (ស្លាប់)
– ម្តាយឈ្មោះ ឡុញ ជន (ស្លាប់)
-មុខរបរមិនពិតប្រាកដ
– កូនចំនួន០២នាក់ស្រី០១នាក់
* វត្ថុតាងរួមមាន
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសាធាតុញៀនចំនួន០៣កញ្ចប់ធំ ទម្ងន់ចំនួន៣០,០៥ក្រាម (ថ្លឹងសាច់ថ្នាំ)
២-គ្រាប់កាំភ្លើង អាកាចំនួន០៦គ្រាប់
៣-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។

2/-ឈ្មោះ ឃិន វន ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ។
– ស្រុកកំនើតភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
– ប្រពន្ធឈ្មោះ អុីង សុរើន អាយុ២៤ឆ្នាំ ជាតិខ្មែរ។
-កូនចំនួន០១នាក់ស្រី
-មុខរបរមិនពិតប្រាកដ
-ឪពុកឈ្មោះ ប៉ោង ខា (ស្លាប់)
– ម្តាយឈ្មោះ ប៉ង់ មុំ អាយុ៤៥ឆ្នាំជាតិខ្មែរ។
-រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
– រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
* វត្ថុតាងរួមមាន
ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០៥កញ្ចប់ធំតូច ទម្ងន់ចំនួន ៤,០៥ក្រាម (ថ្លឹងសាច់ថ្នាំ) ។

-ក្រោយពីសមត្ថកិច្ច បានស្រង់ចម្លើយ ឈ្មោះ អុល អេង បានសារភាពថា ខ្លួនបានទិញថ្នាំងញៀនពីឈ្មោះ ខន ពុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់(ជាមេជួញដូរគ្រឿងញៀន ធំ ប្រចាំស្រុកក្រគរ)។ ជួនកាលខ្លួនទៅទិញថ្នាំងញៀននៅផ្ទះឈ្មោះ ខន ពុទ្ធី ជួនកាល គាត់ជិះឡាន ឫ ជិះម៉ូតូយកថ្នាំញៀន ទៅលក់ឲ្យខ្លួន នៅចំណុចតាំងល្វា ស្ថិតក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
-បន្ទាបមកដោយ មានការសម្របសម្រួល ពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ បានឲ្យកំលាំងសមត្ថកិច្ច សហការជាមួយភូមិ ឃុំ ចុះទៅលំនៅដ្ឋានឈ្មោះ ខន ពុទ្ធី ពេលសមត្ថកិច្ចចុះ ទៅដល់លំនៅដ្ឋាន ត្រូវបានប្រជាពលរដ្ឋ នៅជុំវិញផ្ទះ និង រោងសិបកម្ម របស់ឈ្មោះ ខន ពុទ្ធី បានស្រែកជេរ សមត្ថកិច្ច និងយកសោរចាក់ទ្វារបង កន្លែងសិបកម្ម (ធ្វើតុ ទូរ) មិនឲ្យសមត្ថកិច្ចស្វែងរក ចាប់ខ្លួនឈ្មោះ ខន ពុទ្ធី និង ធ្វើការឆែកឆេរលំនៅដ្ឋាន រយះពេល២ម៉ោង ក្រោយមកកំលាំងអន្តរាគមន៍ នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ និង អធិការដ្ឋាននគរបាលស្រុកក្រគរ អធិការដ្ឋាននគរបាលស្រុកទឹកផុស បានចុះទៅដល់ បានចាក់សោរទ្វារោងសិបកម្ម ប្រជាពលរដ្ឋ ក៏បានបែកគ្នាចេញបាត់ទៅ បន្តធ្វើការឆែកឆេរលំដ្ឋានឈ្មោះ ខន ពុទ្ធី
-វត្ថុតាងរួមមាន÷
១-ដីការបង្គាបឲ្យចូលខ្លួនលើកទី១ និង លើកទី២ (ឈ្មោះ ខន ពុទ្ធី ចំនួន០២ច្បាប់)
២-ថង់ពណ៌ខ្មៅ មានបិទស្គុតពណ៌ខ្មៅចំនួន១ និងក្រដាកវេលុយចំនួន០២សន្លឹក(វីង)
៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឈ្មោះ ខន ពុទ្ធី ចំនួន០១ច្បាប់
៤-រថយន្តចំនួន០១គ្រឿងម៉ាក LEXUS RX330 ផ្លាកលេខភ្នំពេញ2BJ 0222 ពណ៌ស (ភ្ជាប់ជាមួយឯកសាររថយន្តនិង រូបថតឈ្មោះ ខន ពុទ្ធី ចំនួន០៤សន្លឹក
៥- ដាវចំនួន០២ដើម
៦-លិខិតផ្ទេរសិទ្ធ និង លិខិតកាន់កាប់ដីធ្លីចំនួន០២ច្បាប់ (ថតចំលង)
-ចំពោះវត្ថុតាងនិងជនសង្ស័យបានប្រគល់ឲ្យការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំង តាមបញ្ជា ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជាអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook