Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅតែចងចាំនូវគុណតម្លៃថ្ងៃ៧មករា

ថ្ងៃទី៧ មករា ឆ្នាំ ២០២៣នេះ គឺជាខួបគម្រប់៤៤ឆ្នាំនៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដែលកម្ពុជារួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។៤៤ឆ្នាំ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានប្រែមុខមាត់យ៉ាងស្រស់បំព្រងពីសង្គ្រាមវិនាសកម្មកាប់សម្លាប់ បង្ហូរឈាមដោយបនប្រល័យពូជសាសន៍ប៉ុល ពត និងបានរស់រានមានជីវិតឡើង វិញជាលើកទី២ ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំស្តារ និងអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមាននូវអ្វីៗគ្រប់យ៉ាងរួមទាំងដំណើរការប្រជាធិបតេយ្យ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ការគោរពសិទ្ធិមនុស្ស ជាពិសេសការធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខទូទាំងផ្ទៃប្រទេស ការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការរស់នៅក្រោមដំបូលនៃច្បាប់រដ្ឋធម្មនុញ្ញដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិ។

ប្រជាពលរដ្ឋកម្ពុជាបានចងចាំយ៉ាងច្បាស់ថា ៧មករា គឺជាថ្ងៃដ៏វិសេសវិសាលមិនអាចបំភ្លេចបានឡើយ។ រាជរដ្ឋាភិបាលសព្វថ្ងៃដែលដឹកនាំដោយគណបក្សប្រជា ជនកម្ពុជា បានលើកកម្ពស់តម្លៃសិទ្ធិមនុស្ស ផ្តល់សិទ្ធិពេញលេញជូនដល់ប្រជាពលរដ្ឋក្នុងការប្រកាន់យកនូវជំនឿ សាសនា ការគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការបើកទូលាយនូវសិទ្ធិបញ្ចេញមតិ សិទ្ធិនយោបាយ ដោយផ្តល់អំណាចសម្រាប់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលប្រព្រឹត្តទៅរៀងរាល់៥ឆ្នាំម្តងជាទៀងទាត់។

លោកស្រីសុដានីជាគ្រូបង្រៀននៅរាជធានីភ្នំពេញបានលើកឡើងថា៖ការប្រារព្ធថ្ងៃ៧មករា ជារឿងមួយដែលប្រជាជនខ្មែរចូលរួមអបអរ សាទរសប្បាយរីករាយ ព្រោះជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលបានរួចចាកផុត ពីរបបប្រល័យពូជសាសន៍ប៉ុលពត។

«ថ្ងៃ៧មករាពិតជាសប្បាយរីករាយណាស់ ព្រោះថ្ងៃ៧មករាជាជីវិតថ្មីរបស់ប្រជាជនកម្ពុជា ដែលយើងរួចផុតពីរបបហ្នឹង ព្រោះរបបហ្នឹង គ្មានសិទ្ធិសេរីភាពនោះទេ ។អ្នកឆ្លងកាត់របបហ្នឹង ហើយអ្នកជាកុមារគេឱ្យកាត់ទន្ទ្រានខែត្រ និងដើររកអាចម៍គោ»។

អ្នកគ្រូសុដានីបានបន្តទៀតថា៖ប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពតបានប្រសិទ្ធនាមថ្ងៃ៧មករាឆ្នាំ១៩៧៩ថាជាថ្ងៃកំណើតទី២របស់ខ្លួនហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ ។

«នៅក្នុងសម័យនោះវិស័យអ្វីក៏អត់រីកចម្រើនដែរ ។នៅសម័យនេះរីកចម្រើនលើគ្រប់ វិស័យជាពិសេសវិស័យអប់រំតាំងពីមត្តេយ្យរហូតដល់ឧត្ដមសិក្សា ។ចំណេះវិជ្ជារបស់ប្រជាជនមាន គ្រប់លំដាប់ ការងារក្រុមហ៊ុន ឯកជន មន្ត្រីរាជការ រីកចម្រើនគ្រប់បែប យ៉ាងទាំងអស់ ។ប្រាក់ខែឥឡូវ ក៏បើកទៀង ១ខែបើក២ដង គេមិនឱ្យដាច់ខែដាច់ខ្យល់ទេ គឺដាច់ខែមានលុយ ពាក់កណ្ដាលខែមាន លុយ» ។

មិនមែនថាប្រាក់ខែនឹងវាច្រើននោះទេ គ្រាន់ថាប្រជាជនមានភាពធូរធារដូចជាអាចដោះស្រាយជីវិតរស់ស្រួល ដូចយើងប្រាក់ខែមន្ត្រីរាជការចឹងសម្ដេចរៀបចំម្ដងបន្តិចៗធ្វើឱ្យប្រជាជនសព្វថ្ងៃខាងមន្ត្រីរាជការមានភាពធូរធារច្រើន»។

រីឯប្អូនស្រីប្រណីបានលើកឡើងថា ៖ទោះបីប្អូនស្រីកើតមិនទាន់សម័យប៉ុលពតក៏ពិតមែន ប៉ុន្តែប្អូនក៏បានដឹងរឿងក្នុងសម័យនោះខ្លះៗតាមរយៈឪពុកម្ដាយដោយគាត់តែងតែនិយាយដឹងគុណនៃថ្ងៃ៧មករា ដែលបានរំដោះប្រជាជនខ្មែរឱ្យរួចផុតពីរបបឃោរឃៅមួយនេះ។

«ថ្ងៃ៧មករាជាថ្ងៃកំណើតទី២របស់ម៉ាក់ប៉ាខ្ញុំ ទោះបីខ្ញុំកើតអត់ទាន់តែម៉ាក់ប៉ារបស់ខ្ញុំគាត់កើតទាន់ ហើយគាត់បានរួចផុតដល់សព្វថ្ងៃក៏ដោយសារថ្ងៃ៧មករាដូច្នេះពួកខ្ញុំត្រូវតែខិតខំរៀននិងចូលរួមក្នុងសង្គមឱ្យបានល្អ»។

ចំណែកអ្នកស្រីនួនភ្លុកដែលមានវ័យជាង៥០ឆ្នាំប្លាយបាននិយាយថារបបប្រល័យពូជសាសន៍ប៉ុលពតបានសម្លាប់ប្រជាជនខ្មែរច្រើនណាស់ ហើយគ្រួសារអ្នកស្រីបានរួចផុតអាចរស់នៅ ជុំគ្នាបានក៏ដោយសារតែថ្ងៃ៧មករានេះដែរ។

«មកដល់ឥឡូវនេះយើងឃើញថាសង្គ្រាមវាបានស្ងប់ស្ងាត់ ហើយយើងរស់នៅមិនចាំ បាច់កើតទុក្ខទោរម្នេញ ដោយមានសន្ដិភាពបានច្រើនបានគេងស្រួលបួល កូនចៅបានរៀនបានសូត្រគ្រប់ៗគ្នា ហើយអាជីវកម្មរបស់យើងក៏បានទៅមុខទាំងអស់គ្នា » ។

អ្នកស្រីបានបន្តទៀតថា៖សម្រាប់អ្នកស្រីថ្ងៃ៧មករាជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះពីទសវត្សរ៍ឆ្នាំ១៩៧០។ថ្ងៃ៧មករាគឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកស្រីថា៖មានថ្ងៃ៧មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ។

បច្ចុប្បន្នជីវភាពរបស់បងប្អូនខ្មែរយើងប្រសិនបើមិនគិតកូវីដ គឺយើងរស់នៅដោយសុខសាន្តគ្រប់ៗគ្នា កាលណាអត់មានសង្គ្រាមក៏មានក្ដីសុខ រស់នៅជុំកូនជុំប្រពន្ធក្នុងគ្រួសារនីមួយៗ»។
លោកអ្នកនាងស្ដាប់ជាទីមេត្រី!៧មករាឆ្នាំ១៩៧៩ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជ សាសន៍។

រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំជា”ទិវាបុណ្យ” ព្រមទាំងអនុញ្ញាតឱ្យមន្ត្រីរាជការនិយោជិតកម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។ ៧មករាគឺជារបស់ប្រជាជនកម្ពុជាទាំងមូល។ សរុបមក៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ។ជាងនេះទៅ ទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសក្តិសមជាមេដឹកនាំដែលមានសមានចិត្តល្អ និងមហាគុណ ធម៌ខ្ពស់បំផុត ។

សព្វថ្ងៃនេះយើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាងរាប់តាំងពីសិទ្ធិគោរពប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅ ក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។ ការអប់រំយើងមានតាំងពីកម្រិតមត្តេយ្យ ថ្នាក់បឋម រហូតដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។

ទាំងអស់នេះ គឺជាអ្វីដែលយើងបានឃើញអំពីការប្រែប្រួលនៃសិទ្ធិផ្នែកស្មារតី។រីឯផ្នែករូបវ័ន្តវិញ អ្វីៗដែលយើងបាន ឃើញនៅពេលនេះ រួមមាន ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់អគារតូចធំរីកដូចផ្សិត ភាពស៊ីវិល័យនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាដើម គឺមិន មែនជាការប្រទានរបស់អាទិទេពនោះទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ។

ពីមុន នៅពេលដែលយើងចង់ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយនៅទូទាំងប្រទេស ឬសូម្បីតែការធ្វើដំណើរពីផ្ទះទៅសាលារៀន យើងត្រូវចំណាយពេលយ៉ាងយូរ ។ ប៉ុន្តែឥឡូវនេះការធ្វើដំណើរទៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស គឺសុទ្ធតែអាចវិលល្ងាចបាន។ ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់អគារនានា គឺជាភស្តុតាងដែលមិនអាចបដិសេធនូវសមិទ្ធផលក្រោយថ្ងៃ ៧ មករា ១៩៧៩នោះបានឡើយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook