Connect with us

ព័ត៌មានជាតិ

ឯកឧត្តមគន់ គីម ណែនាំឱ្យប្រធានកិត្តិយសថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ត្រូវខិតខំបម្រើនិងបំពេញតម្រូវការសមាជិកអតីតយុទ្ធជនក្នុងខេត្តឱ្យល្អប្រសើរ

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំឱ្យប្រធានកិត្តិយសថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ខិតខំបម្រើនិងបំពេញតម្រូវការសមាជិកអតីតយុទ្ធជនក្នុងខេត្តឱ្យល្អប្រសើរ ដើម្បីឱ្យសក្តិសមនឹងគុណបំណាច់របស់ពួកគាត់បានលះបង់សម្រាប់សង្គមជាតិ។

ថ្លែងក្នុងពិធីប្រកាសប្រគល់តួនាទីប្រធានកិត្តិយសសមាគមអតីតយុទ្ធ ជនខេត្តពោធិ៍សាត់ ជូនឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ ២០២៣នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេ ខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តាំផ្ញើប្រធានកិត្តិយសថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ត្រូវយកចិត្តទុក ដាក់ផ្តល់អាទិភាពខ្ពស់បម្រើជាពិសេសដល់សមាជិកអតីតយុទ្ធជនក្នុងខេត្ត ឱ្យសក្តិសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូនមាតុភូមិកម្ពុជានាពេលកន្លងមក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការយកចិត្តទុកដាក់សម្រាប់ពួក គាត់នេះ ដើម្បីធានាថាអតីតយុទ្ធ ជនក្នុងខេត្តទទួលបានភាពល្អប្រសើរក្នុងជីវិតឯកឧត្តមកិត្តិសង្គហបណ្ឌិតបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍក្នុងខេត្តកន្លងមកក៏ដូចជាការចូលរួមក្នុងសកម្មភាពនានាជួយដល់អតីតយុទ្ធជនតាមគ្រប់រូបភាពរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្ត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិតក៏បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជាពិសេសនៅថ្នាក់ឃុំចាំបាច់ត្រូវចងក្រងឯកសារជីវប្រវត្តិរបស់សមាជិកអតីតយុទ្ធជនឱ្យបានត្រឹមត្រូវសម្រាប់ជាមូលដ្ឋានប្រើប្រាស់នៅពេលចាំបាច់និងធានាថាពួកគាត់អាចទទួលបាននូវជំនួយឧបត្ថម្ភតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
ឯកឧត្តមខូយរីដាប្រធានកិត្តិយសថ្មីនៃសមាគមអតីតយុទ្ធជនខេត្តបានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចឱ្យបានល្អប្រសើរជាពិសេសប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការលំបាករបស់សមាជិកសមាគមអតីតយុទ្ធជនទាំងអស់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook