Connect with us

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋធានីនៃប្រទេសឥណ្ឌាបានកត់ត្រាករណីគ្រុនឈាមជិត ៤,៥០០ ករណីដែលមានអ្នកស្លាប់ចំនួន ៩ នាក់ក្នុងឆ្នាំ ២០២២

អន្តរជាតិ៖ តាមទិន្នន័យដែលចេញ ផ្សាយដោយសាជីវកម្មក្រុងដេលី (MCD) បានបង្ហាញថា រដ្ឋធានីញូវ
ដែលីរបស់ប្រទេសឥណ្ឌាបានកត់ ត្រាករណីជំងឺគ្រុនឈាមចំនួន ៤,៤៦៩ ករណី និងអ្នកស្លាប់ចំនួន ៩ នាក់ក្នុងឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua។

យោងតាមទិន្នន័យ ចំនួនករណីគ្រុនឈាមខ្ពស់បំផុតនៅទីក្រុងដេលី ត្រូវបានកត់ត្រាក្នុងខែតុលា ដោយមានចំនួន ១,២៣៨ ករណី និងខែវិច្ឆិកា មាន ១,៤២០ ករណី។ ទិន្នន័យបានបង្ហាញថានៅក្នុងខែធ្នូមាន ៨៧៤ ករណីត្រូវបានរាយ ការណ៍។គ្រុនឈាមគឺជាជំងឺឆ្លងដោយមូសខ្លាដែលបានរាលដាលយ៉ាងឆាប់រហ័សនៅគ្រប់តំបន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ។

អ្នកជំនាញផ្នែកសុខភាពនិយាយថាអ្នកដែលឆ្លងមេរោគជាលើកទី២គឺមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។ វាបណ្តាលឱ្យក្តៅខ្លួន ឈឺរាងកាយ ចង្អោរ ក្អួត ហូរឈាមខាងក្នុង ឬការធ្លាក់ចុះនៃសម្ពាធឈាមធ្ងន់ធ្ងរ។

នៅឆ្នាំ ២០២១ យោងតាម MCD ទីក្រុងដេលីមានករណីឆ្លងជំងឺគ្រុន ឈាមចំនួន ៩,៦១៣ នាក់ និងអ្នកស្លាប់ចំនួន ២៣ នាក់។ នៅឆ្នាំ ២០២០ចំនួនករណីគ្រុនឈាមដែលបានកត់ត្រានៅទីក្រុងដេលីមានចំនួន ១,០៧២ នាក់ ហើយមានអ្នកស្លាប់ម្នាក់។ អ្នកជំនាញផ្នែកសុខភាពនិយាយថា ករណីជំងឺដូចជាគ្រុនឈាម និងគ្រុនចាញ់ ជាធម្មតាត្រូវបានរាយការណ៍នៅចន្លោះខែកក្កដា និងវិច្ឆិកា ជួនកាលអូសបន្លាយរហូតដល់ពាក់កណ្តាលខែធ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook