Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានលើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ឱ្យបន្តកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព

ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះការងារអនុវត្តកន្លងទៅ និងជំរុញដល់ថ្នាក់ដឹកនាំ មន្រ្តីមន្ទីរបរិស្ថានខេត្តប៉ៃលិន និងមន្ត្រីឧទ្យា នុរក្ស បន្តកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យមាននិរន្តរភាពបានយូរអង្វែងដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២៣ របស់មន្ទីរបរិស្ថានខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២៣ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិ ស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានឱ្យមន្ត្រី នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ត្រូវបន្តខិតខំបន្ថែមទៀតទៅលើការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន (ការគ្រប់គ្រងសំណល់រឹង-រាវ សំរាម ការបំពុលខ្យល់)នៅតាមសៃឡូដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ ។


លោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិនបានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនរបស់មន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន ក្នុងវិស័យកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

លោកអភិបាលរងខេត្តបានបន្តថា នាពេលថ្មីនេះ មន្ទីរបានវាយតម្លៃ និងជ្រើសរើសអង្គភាពគំរូក្នុងវិស័យបរិស្ថាន ដែលបានប្រតិបត្តិល្អ មេត្រីភាពបរិស្ថានលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ហើយទទួលបានជាប់លំដាប់ថ្នាក់លេខ៣ ទូទាំង២៥រាជធានីខេត្ត ពីក្រសួង បរិស្ថាន និងបានជំរុញក្នុងការប្រឡងប្រណាំង ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើឱ្យសង្កាត់ប៉ៃលិនទទួលបានបណ្ណជ័យលាភីពីក្រសួងបរិស្ថាន។

លោក ងួន លីណា អភិបាលរងខេត្ត បានគាំទ្រចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ទីរបរិស្ថានខេត្តឱ្យបានរលូន និងទទួលបានប្រសិទ្ធ ភាព ប្រសិទ្ធផល។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមដាក់ចេញនូវវិធានការចំនួន៣ ចំណុច សម្រាប់ឱ្យមន្ទីរបរិស្ថាននិង អាជ្ញាធរក្រុង- ស្រុកនិងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្ត៖ ទី១ បន្តថែរក្សា ទប់ស្កាត់ ការពារនូវធនធានព្រៃឈើ ដែលរស់នៅ កុំឱ្យដួលរលំដែលនាំឱ្យបាត់បង់។

ទី២ បន្តការទប់ស្កាត់ការដឹកជញ្ជួនអនុផលព្រៃឈើដែលគ្មានច្បាប់អនុញ្ញាតនៅក្នុងខេត្ត។ ទី៣ ត្រួតពិនិត្យតាមដាន តាមសិប្បកម្មកែច្នៃឈើ ដែលខុសច្បាប់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook