Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ នូវថវិកាចំនួន៩០,៦៤០ ដុល្លាអាមេរិកដល់កម្ពុជា

(ភ្នំពេញ) ៖ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ (ជំនួយគូសាណូណិផ្នែកវប្បធម៌) នូវថវិកាចំនួន៩០,៦៤០ ដុល្លាអាមេរិក សម្រាប់ការអភិវឌ្ឍផ្លូវរត់អត្តពលកម្មចំនួន៨ខ្សែ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) នូវថវិកាចំនួន ២៥,៥៣៤ ដុល្លារអាមេរិក សម្រាប់ការសាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន៦ នៅភាគខាងលិចនៃខេត្តស្ទឹងត្រែង។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងជឿជាក់ថាជំនួយទាំងនេះនឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងទីតាំងគម្រោងនីមួយៗ។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook