Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២២ការផ្គត់ផ្គង់ទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យនៅខេត្តប៉ៃលិនមានលក្ខណៈល្អប្រសើរ

លោក ហ៊ត ឫទ្ធី ប្រធាន មន្ទីរអភិឌ្ឍន៍ជនបទខេត្តប៉ៃលិន បានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកមាន ការកែលម្អទទួលបានលទ្ធផលនៅឆ្នាំ២០២២ ចំនួន៧១,៧ភាគរយ ខណៈដែលការប្រើប្រាស់បង្គន់អនាម័យទទួលបានលទ្ធផលចំនួន៨២ភាគរយ។

ការបង្ហាញរបាយការណ៍របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទកាលពី ថ្ងៃទី ០៦ ខែមករា ឆ្នា២០២៣ ក្រោមអធិបតីភាពលោក រស់ នឿន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន ដែលមានការចូលរួមពីសំណាក់លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងក្រុមការងារបច្ចេកទេសខេត្តជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនោះ លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ផែនការយុទ្ធ សាស្ត្រជាតិស្តីពី វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៤-២០២៥ បានកំណត់អាទិភាពអភិវឌ្ឍ សម្រាប់ប្រទេសកម្ពុជា និងជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តយុទ្ឋសាស្រ្ត ចតុកោណដំណាក់កាលទី៤ ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ទាំងសំណង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ជនបទ និងសំណង់អនាម័យជនបទ ។

លោកបន្តថា៖ កិច្ចប្រជុំនាពេលនេះ គឺដើម្បីណែនាំអនុវត្តន៍កម្មវិធីទឹកស្អាតនិងអនាម័យជនបទទាំងអស់ ធ្វើជាមធ្យោបាយក្នុងការអនុវត្តផ្ដល់ទឹកស្អាតនិងបង្គន់អនាម័យជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងចូលរួមសម្រេចគោលដៅក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការការពារសុវត្ថិភាព និងសុខុមាល ភាពប្រជាពលរដ្ឋចៀសវាងការកើតជំងឺផ្សេងៗ និងសុខភាពសាធារណៈ ។

ក្នុងឱកាសនោះ លោកអភិបាល រងខេត្តបានសំណូមពរដល់មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសខេត្តវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងបំផុសការយល់ដឹងអំពីទឹកស្អាតនិងអនាម័យជនបទ ជាពិសេសនៅតាមតំបន់ទីជនបទដាច់ស្រយាល ហើយមួយវិញទៀតត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានបង្គន់អនាម័យ មានទឹកស្អាតប្រើប្រាស់ទៅតាមផែនការ និងគោលនយោ បាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលតែងតែមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាព និងអនាម័យជនបទរបស់ប្រជាពលរដ្ឋកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook