(ព្រះវិហា)៖ កសិករខ្មែរនៅជិតប្រាសាទកោះកេរ ដឹងថាបើគេឃើញជើងរូបចម្លាក់នៅលើកំរាលប្រាសាទ មានន័យថា ចោរបានកាត់ករជើងរូបចម្លាក់ មុនពេលដឹកជញ្ជូនទៅក្រៅប្រទេស ។
Emma C. Bunker អ្នកស្រាវជ្រាវដែលមានទំនាក់ទំនងជិតស្និទ្ធនឹងជំនួញនេះក៏បានដឹងដែរ ក្នុងឆ្នាំ២០១៣ ការធ្វើមាតុភូមិនិវត្តន៍រូបសំណាកគ្មានជើងនៅសតវត្សរ៍ទី១០ ត្រូវបានគេដាក់ឱ្យដេញថ្លៃ ដោយ Bunker យល់ថានេះមិនចោទជាបញ្ហាអ្វីនោះទេ ។
កាលពីខែសីហា កន្លងទៅ សារមន្ទីរសិល្បៈ Denver (DAM) ដែលស្ថិតក្រោមសម្ពាធពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រគល់រូបបដិមាចំនួន៤ ដែលគេបង្ហាញថា ត្រូវបានលួចពីប្រទេសកម្ពុជា ។
ខណៈដែលការប្រមូលផ្តុំវត្ថុបុរាណជាច្រើនឥឡូវនេះបានស្ថិតនៅក្រោមការសង្ស័យ តួនាទីរបស់ Bunker ដែលជាម្ចាស់ជំនួយ និងអ្នកស្រាវជ្រាវដែលបានជួយនាំយកវត្ថុទាំងនោះទៅដាក់សារមន្ទីរបានអោយតំរុយអំពីប្រតិ បត្តិការរត់ពន្ធ ។
ព័ត៌មានទាំងនោះបានមកពីកាសែត Denver Post ដែលបានតាមដានពី របៀបដែលសារៈមន្ទី Denverក្លាយជាអ្វីដែលលោក Bradley Gordon មេធា វីតំណាងឱ្យប្រទេសកម្ពុជាហៅថា “ការរួមគ្នា” លួចចម្លាក់ពីប្រទេសកម្ពុជា និងប្រទេសថៃ ការមានចំណែករបស់ Bunker ដែលមិនធ្លាប់បានបញ្ចេញឈ្មោះបាននាំមកនូវការត្រួតពិនិត្យថ្មីៗពីការអនុវត្តច្បាប់និងភាពអាម៉ាស់ សម្រាប់សារមន្ទីរ ។
សារៈមន្ទីសិល្បៈDenver ដែលជាស្ថាប័នតូចមួយ និងទទួលបានមូលនិធិតិចតួច ដែលមិនទំនងជាជាប់ពាក់ព័ន្ធនៅក្នុងបណ្តាញឈ្មួញដែលបាន ទិញរូបចម្លាក់ដោយខុសច្បាប់ ដឹកជញ្ជូនវត្ថុទាំងនេះទៅទីក្រុងបាងកក និងទីកន្លែងផ្សេងទៀត ហើយរៀបចំកន្លែងបង្ហាញសារមន្ទីដើម្បីបង្កើនតម្លៃរបស់វត្ថុទាំងនោះ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា Bunker ជារឿយៗជួយឈ្មួញក្លែងបន្លំភស្តុតាងនៃការងារខុសច្បាប់ ។
ទំនាក់ទំនងរវាងកម្ពុជា និងសារមន្ទីរបានចាប់ផ្តើមជាមួយនឹងលោក Douglas Latchford ដែលជាឈ្មួញបរទេសជនជាតិអង់គ្លេសដ៏ល្បីឈ្មោះដែលបានអោយថ្លៃឈ្នួលប្រជាជនកម្ពុជានៅជនបទក្រីក្រគាស់បំបែកផ្នែករូបចម្លាក់ដើម្បីនាំចេញទៅលក់ ។
Latchford បានស្លាប់នៅឆ្នាំ២០២០ ខណៈដែលស្ថិតនៅក្រោមការចោទប្រកាន់របស់សហរដ្ឋអាមេរិកពីបទក្លែងបន្លំ ការរត់ពន្ធ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ។
Latchford និង Emma Bunker បានក្លាយជាមិត្តភក្តិនឹងគ្នាហើយបានស្លាប់នៅឆ្នាំ២០២១ ក្នុងអាយុ៩០ ឆ្នាំ ។
Bunker បានសរសេរអំពីសិល្បៈចិន និងអាស៊ីកណ្តាល ដោយសហការសរសេរសៀវភៅចំនួនបីក្បាលជាមួយ Latchford និងបានធ្វើដំណើរទៅទីតាំង នា នាក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ។
ខ្លឹមសារនៅក្នុងសៀវភៅទាំងនោះបង្ហាញភ័ស្តុតាងក្លែងបន្លំដែលធ្វើអោយវត្ថុបុរាណទាំងនោះមានតម្លៃខ្ពស់នៅពេលដែល Latchford ដាក់លក់វត្ថុទាំងនោះ ពេលនោះBunker ត្រូវបានមន្ត្រីនៅភ្នំពេញអរគុណគាត់ជាសា ធារណៈសម្រាប់ការងាររបស់គាត់ក្នុងនាមជាអ្នកជួយថែរក្សាវប្បធម៌ខ្មែរ ។ អ្នកស្រាវជ្រាវនៅកម្ពុជា និងថៃឥឡូវប្រើប្រាស់សៀវភៅនេះដើម្បីតាមដានវត្ថុបុរាណដែលបានបាត់ ។
Latchford និង Bunker ក៏ត្រូវបានសួរដោយអតីតចោរលួច ដែលបានរំ លឹកឡើងវិញអំពីទីតាំងទាហានកុមារខ្មែរក្រហម ហើយនិយាយអំពីពេលដែល Latchford ជួលពួកគេអោយលួចវត្ថុបុរាណ ។
អ៊ីមែលរបស់ Bunker ដកស្រង់ដោយអ្នកយកព័ត៌មាន Sam Tabachnik នៃ Denver Post បង្ហាញពីទំនាក់ទំនងជាមួយ Latchford និងអ្នកផ្សេងទៀតដែលជួយបិទបាំងពួកគេពីការតាមដាន ។
Bunker ត្រូវបានគេស្គាល់ថាជាអ្នកជំនាញសារមន្ទីរ និងអ្នកជួញដូរ ប៉ុន្តែឈ្មោះរបស់គាត់កម្របង្ហាញអោយបានដឹង ។
នៅក្នុងបណ្តឹងរឹបអូសលម្អិតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានចេញផ្សាយនៅពេលដែលសារៈមន្ទីDenver បានយល់ព្រមប្រគល់រូបសំណាកដែលលួចទាំង៤នោះមកប្រទេសកម្ពុជាវិញ ដែលបុគ្គ លនេះបានជួយ Latchford ផ្តល់ភស្តុតាងក្លែងក្លាយសម្រាប់រូបចម្លាក់ដែលត្រូវបានគេលួច។
រូបសំណាក យមរាជ (Leper King) ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរជាតិនៃប្រទេសកម្ពុជាក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។
រូបថត៖ Cindy Liu/Special to The Denver Postពាក្យបណ្តឹងនោះបានសរសេរថា “ប៉ុន្មានឆ្នាំមកនេះ Bunkerបានជួយ Latchford ជាច្រើនលើកច្រើនសារ ដោយការផ្ទៀងផ្ទាត់ ឬបញ្ជាក់ភស្តុតាងនៃវត្ថុបុរាណខ្មែរដែល Latchford បានព្យាយាមលក់” ។
បច្ចុប្បន្ននេះ សារៈមន្ទីDenver បានដកឈ្មោះ Bunker ចេញពីមូលនិធិទិញប្រចាំឆ្នាំ វានៅតែមាននៅលើវិចិត្រសាលដែលទទួលបានអំណោយហិរញ្ញវត្ថុរបស់គ្រួសារនាង ទោះបីជាក្រុមប្រឹក្សាសារមន្ទីដែលធ្លាប់មានគាត់ជាសមា ជិកអស់រយៈពេល ៥ ឆ្នាំកំពុងពិនិត្យមើលនោះក៏ដោយ ។
អ្នកនាំពាក្យ Andy Tyler បាននិយាយថា “សារៈមន្ទី Denver បន្តស្រាវជ្រាវគ្រប់វត្ថុបុរាណដែលទាក់ទងនឹង Emma Bunker ជាពិសេស “វត្ថុបុរាណចំ នួន៥០ ដែលអាចចាត់ជាវត្ថុបុរាណមកពីតំបន់អាស៊ី” ។
គាត់បាននិយាយថា ការបរិច្ចាកដោយប្រើឈ្មោះគាត់ជួយដល់ការស្រាវជ្រាវភស្តុតាងវត្ថុបុរាណមកពីតំបន់អាស៊ី ។
ប៉ុន្តែសារមន្ទីរនឹងមិនបើកកំណត់ត្រារបស់ខ្លួនអោយលោក Bradley Gordon ដែលជាមេធាវីតំណាងឱ្យប្រទេសកម្ពុជានោះទេ ។
គាត់និយាយពីទីក្រុងភ្នំពេញថា៖ «យើងកាន់តែយល់ពីរបៀបដែល Emma និង Douglas រៀបចំកំណត់ត្រាប្រវត្តិសាស្ត្រ និងបង្កើតភ័ស្តុតាងមិនពិត នោះវាកាន់តែងាយស្រួលសម្រាប់យើងដើម្បីបញ្ចប់ការងាររបស់យើង» ។ «យើងនៅក្នុងប្រទេសដែលមានប្រាសាទ និងជើងទម្ររាប់ពាន់—ជើងនិងដៃរូបចម្លាក់វត្ថុបុរាណជុំវិញជើងទម្រនៅតាមទីតាំងដែលត្រូវបានលួច»។
លោក Gordon ប៉ាន់ប្រមាណថា ចម្លាក់ខ្មែរចំនួន ២,០០០រូប មាននៅក្នុងសារមន្ទីរនៅខាងក្រៅប្រទេសកម្ពុជា និង ២,០០០រូបទៀត ធ្លាក់ទៅលើដៃបុគ្គលផ្សេងៗ ។
គាត់និយាយថា “Bunker គឺជាមនុស្សមួយក្នុងចំណោមរាប់រយនាក់ដែលបានជួយ Douglas ក្នុងរយៈពេលជាច្រើនឆ្នាំ មានអ្វីជាច្រើនទៀតដែលត្រូវសរសេរ និងព័ត៌មានជាច្រើនទៀតដើម្បីស្វែងយល់» ៕
