Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចងចាំជានិច្ចចំពោះគុណូបការៈថ្ងៃរំដោះ៧មករា និងអរគុណសន្តិភាព

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ ជាខួបលើកទី៤៤ឆ្នាំ ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និង រំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ។ ក្នុងនោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចងចាំជានិច្ច និងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះ គុណូបការៈដ៏ថ្លៃថ្លា និងបានអរគុណសន្តិភាព។

អ្នកស្រី ស៊ូ សំណាង ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប បានលើកឡើងថា ថ្ងៃ៧មករា ជាថ្ងៃដែលចងចាំក្នុងក្រអៅបេះដូងប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។ អ្នកស្រីបន្តថា ដោយសារតែមានថ្ងៃនេះ ហើយ ទើបធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវតែចងចាំពុំភ្លេចឡើយពីសោកនាដកម្មនៃបបប្រល័យពូជសាសន៍ខ្មែរ ក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ។

ជាថ្ងៃមួយដែលធ្វើឱ្យយើងមានថ្ងៃនេះ ផុតពីរបបប្រល័យពូជសាសន៍ ខ្ញុំអរគុណដល់រាជរដ្ឋាភិបាល ដោយសារមានថ្ងៃ០៧មករា ដែលជាថ្ងៃជ័យជម្នះ រហូតដល់មានសន្តិភាពដល់បច្ចុប្បន្ននេះ ដែលអាចបង្ក ឱ្យកូនចៅជំនាន់ក្រោយរៀនបានជ្រៅជ្រះ ដូច្នេះសន្តិភាពធ្វើឱ្យយើងជួបជុំក្រុមគ្រួសារ ញាតិមិត្តបងប្អូន យើងបាននៅជួបជុំគ្នាទាំងអស់។

ចំណែក លោក គឹម សេរីភាព ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប បានលើកឡើងដែរថា ក្នុងនាមប្រជាជនខ្មែរ ចងចាំជានិច្ច ចំពោះថ្ងៃប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជា បានរួចផុតពីរបបដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនេះ ដែលបានធ្វើឱ្យបាត់បង់ជីវិតមនុស្សរាប់លាននាក់។ លោកបន្តថា បើគ្មានសន្តិភាព ប្រទេសយើងក៏គ្មាន ការអភិវឌ្ឍមកដល់សព្វថ្ងៃនេះដែរ។

មានតម្លៃខ្លាំងអ្វីៗដែលយើងដើរហើរ នាំកូនទៅរៀនភ្នំពេញ នាំកូនទៅរៀនពេទ្យ ទទួលបាននិទ្ទេស ហើយទទួលបានរង្វាន់ពីសម្តេច ហើយបើគ្មានសន្តិភាពទេ ធ្វើម៉េចបានមានការសិក្សា បើសម័យខ្ញុំ អាហ្នឹង សម័យខ្មែរក្រហម ខ្ញុំគេចតែពីគ្រាប់មិនសូវបានរៀនផងហ្នឹង។

សូមជម្រាបផងដែរថា ថ្ងៃទី៧ មករា ឆ្នាំ ២០២៣នេះ គឺជាខួបគម្រប់៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដែលកម្ពុជារួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ៤៤ឆ្នាំ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានប្រែមុខមាត់យ៉ាងស្រស់បំព្រង ពីសង្គ្រាមវិនាសកម្មកាប់សម្លាប់ បង្ហូរឈាម ដោយបនប្រល័យពូជសាសន៍ប៉ុល ពត និងបានរស់រានមានជីវិតឡើងវិញជាលើកទី២ ជាពិសេសបាន អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook