Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាប្តេជ្ញានឹងធ្វើគ្រប់យ៉ាងដើម្បីធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិកម្ពុជា

ប្រធានគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញា នឹងធ្វើគ្រប់យ៉ាងដើម្បីធានាឱ្យបាននូវសុខសន្តិភាព និងការ អភិវឌ្ឍសង្គមជាតិកម្ពុជា ជាពិសេស លើកកម្ពស់គុណភាពនៃជីវិត និងការរស់នៅរបស់ប្រជាជន ។
ក្នុងពិធីអបអរសាទរខួបលើកទី៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា ( ៧មករា ១៩៧៩-៧មករា ២០២៣ ) នាមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមាន ប្រសាសន៍ថា ក្នុងឱកាសដ៏ឱឡារិកនេះ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ សូមសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះជនរួមជាតិ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដែលបានផ្ដល់យុត្តិធម៌ ការគាំទ្រ និងការ ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

សម្តេចតេជោ បានបន្តថា ក្នុងនាមជាប្រទេសសមាជិកដ៏សកម្មមួយនៃអង្គការសហប្រជាជាតិ នឹងប្តេជ្ញាចិត្ត ចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការការពារសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងការពង្រឹង ប្រព័ន្ធពហុភាគីនិយម ដែលប្រកបដោយបរិយាបន្ន តម្លាភាព យុត្តិធម៌ និងបើកចំហ ដើម្បីធានាដល់ការ កសាងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពនៃជីវិត និងការរស់នៅរបស់ប្រជាជន ។ ក្នុងនោះ កម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់បទដ្ឋាន ព្រមទាំងគោលការណ៍ ទាំងឡាយ ដែលត្រូវបានទទួលស្គាល់ជាសាកល ហើយជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬការ គំរាមកំហែងដោយកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ ។

សម្តេចតេជោ មានប្រសាសន៍បន្ថែមថា ចំពោះបញ្ហាសង្គ្រាម និងសន្តិភាព ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលកម្ពុជាបានជួបរួចមកហើយនោះ កម្ពុជាយល់ថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ មានតែការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាច សម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពបាន ។ ដូច្នេះហើយ គណបក្សប្រជាជនកម្ពុជាប្តេជ្ញាចិត្តនឹង បន្តប្រឹងប្រែងក្នុងការកសាងសង្គមជាតិ និងជីវភាពដោយក្តីសង្ឃឹម សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរមនាក្រោមម្លប់សុខសន្តិភាព ។

« ក្នុងរយៈពេល៤៤ឆ្នាំកន្លងទៅនេះ ដែលធ្វើឱ្យគណបក្សនឹងខ្ញុំព្រះករុណាខ្ញុំ អាចបំពេញ បេសកកម្ម បម្រើជាតិមាតុភូមិ និងប្រជាជនប្រកបជោគជ័យ ខ្ញុំនឹងបន្តខិតខំធ្វើអ្វីគ្រប់បែបយ៉ាង ក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីភាពរីកចម្រើនរឹងមាំនិងភាពសុខសាន្តរបស់មាតុភូមិ និងប្រជាជន កម្ពុជា » ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook