Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តក្រចេះសំណេះសំ ណាលជាមួយនិវត្តន៍ជន បុគ្គលិក មន្រ្តីរាជការនៃមន្ទីរសុខាភិបាលខេត្ត

កឧត្តម វ៉ា ថន និងលោក ជំទាវ អញ្ជើញជួបសំណេះសំណា លនិវត្តន៍ជន បុគ្គលិក មន្រ្តីរាជការនៅមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ សរុប ១២០ នាក់ ។
លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ក្រចេះមាន ៖ – ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន ៣-មន្ទីរពេទ្យបង្អែកចំនួន ៥- មណ្ឌលសុខភាព ចំនួន ៣៩- ប៉ុស្តិ៍សុខភាព ចំនួន ១៣ ហើយមន្ត្រីរាជការកំពុងបម្រើការងារសរុបចំនួន ៩៦០ នាក់

ក្នុងនោះមន្រ្តីជាប់កិច្ចសន្យាចំនួន១១៦នាក់ – វេជ្ជបណ្ឌិតឯកទេស ចំនួន ១ រូប- វេជ្ជបណ្ឌិតជំនាញ ចំនួន ២ រូប- វេជ្ជបណ្ឌិតចំនួន ៤០ រូប- គ្រូពេទ្យមធ្យម ១៧ រូប – ឱសថការីឧត្តម ចំនួន ១២ រូប -ឱសថការីមធ្យម ចំនួន ១ រូប -ទន្តបណ្ឌិត ចំនួន ១ រូប- ទន្តពេទ្យ ១ រូប-ទន្តគិលានុបដ្ឋាក ចំនួន ៦ រូប – វិទ្យុសាស្ត្រ ចំនួន ១ រូប និង ព្យាបាលដោយចលនា ចំនួន ៣ រូប ។ បច្ចុប្បន្ន បានក្លាយជាសមាជិកក្រុមប្រឹក្សាស្រុក ចំនួន ៣ រូប និងមេឃុំ ចំនួន ១ រូបផងដែរ ។

មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគុណូបការ: របស់និវត្តជននៃរដ្ឋបាលខេត្តក្រចេះ និងមន្ទីរសុខាភិបាលខេត្ត ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា ធនធានចូលរួម និងបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈមោះមុត ពុះពាររាល់ការលំបាកដោយឈរលើស្មារតីសាមគ្គី សហការចូលរួមអនុវត្តតាមច្បាប់ គោលនយោបាយនានា លិខិតបទដ្ឋានគតិយុត្ត និងការផ្សព្វផ្សាយ និងអនុវត្តវិធានការយ៉ាងខ្ជាប់ខ្ជួនរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ធ្វើឱ្យមានរបៀបរៀបរយសង្គមបានល្អប្រសើរ បើទោះបីជាស្ថិតក្នុងស្ថានភាពរាលត្បាតពីជម្ងឺកូវីដ-១៩ក៏ដោយ ។

ឯកឧត្តម វ៉ា ថន បន្តថា ៖ ដើម្បីថ្លែងអំណរគុណពីការយកចិត្តទុក ដាក់របស់មន្រ្តីរាជការ បុគ្គលិក និងនិវត្តជននៃមន្ទីរសុខាភិបាល និងរដ្ឋបាលខេត្ត ដែលកន្លងទៅបានខិតខំប្រឹងប្រែងបំពេញការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសក្នុងដំណាក់ កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតសម្រេចបានការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងខេត្តឡើងវិញ ឯកឧត្តមអភិបាលខេត្ត បានជំរុញស្នើសុំឱ្យបន្តពង្រឹងការបែងចែកតួនាទី ភារកិច្ចដល់ថ្នាក់ដឹកនាំមន្ទីរ និងអនុវត្តការងារតាមតួនាទី ភារកិច្ច- អនុវត្តតាមគោលការណ៍ណែនាំ គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត-ត្រូវពង្រឹងគុណ

ភាពក្នុងការដឹកនាំ និងមានសាមគ្គី ភាព ពង្រឹងកិច្ចសហការផ្ទៃក្នុង និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរ និងមន្ទីរ-អង្គភាព -ពង្រឹងការអនុវត្តច្បាប់ បទបញ្ញត្តិពាក់ព័ន្ធក្នុងការ គ្រប់គ្រងការប្រើប្រាស់ឱសថ (ឱសថដែលលក់គ្មានការចុះបញ្ជីការត្រឹមត្រូវតាមច្បាប់ក្រសួងសុខា ភិបាល) -ពង្រឹងការអនុវត្តច្បាប់ បទបញ្ញត្តិពាក់ព័ន្ធនឹងវិស័យសេវាសុខាភិបាលឯកជន និងពង្រឹងការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌-គោរពក្រម សីលធម៌វិជ្ជាជីវៈ ជៀសវាងការប្រើប្រាស់ពាក្យសម្ដីសមរម្យ អសុរស

មកលើប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខ ភាព និងប៉ុស្ដិ៍សុខភាព -ត្រូវជំរុញខិតខំស្រាវជ្រាវ ក្នុងការបណ្ដុះ បណ្ដាលបន្ត-បន្តជំរុញការចាក់វ៉ាក់កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា-ចំពោះនិវត្តជនសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ។
ក្នុងនោះដែរ ឯកឧត្តម វ៉ា ថន និងលោកជំទាវ ក៏បានផ្តល់នូវអំណោយជូននិវត្តជន ក្នុងមួយនាក់ សារុង ១ និងថវិកា ១០ ម៉ឺនរៀល ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook