Connect with us

ព័ត៌មានជាតិ

ខេត្តកែបប្រារព្ធមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣)

នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៣ នេះ នៅទីតាំងវិមានឯក រាជ្យខេត្តកែប មានប្រារព្ធមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ទទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧មករា ២០២៣ ) ដែលមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ ក្រុមយុវជន ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ទាប់ពីគណៈអធិបតីអញ្ជើញដាក់កូរោនផ្កា និងគោរពវិញ្ញាណក្ខន្ធ ដល់វីរៈកងទ័ព អ្នកស្នេហាជាតិ ប្រជាពលរដ្ឋស្លូតត្រង់ ដែលបានស្លាប់នៅក្នុងរបបឃោរឃៅ ព្រៃផ្សៃយង់ឃ្នងដែលគេហៅថា កម្ពុជាប្រជាធិបតេយ្យ រួចមក ឯកឧត្តមបណ្ឌិត អភិបាលខេត្តកែប អានសុន្ទរកថាសម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងមិទ្ទីញរំលឹកខួបអនុស្សាវរី យ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា

ដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅថា៖ ថ្ងៃនេះជាថ្ងៃដ៏ឱឡារិក របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីអបអរសាទរខួបអនុស្សាវរីយលើកទី៤៤ ទិវាជ័យ ជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យប្រជាជនកម្ពុជាបានរស់រានឡើងវិញ ហើយបានស្ថិតស្ថេរគង់វង្ស និងរីកចម្រេីនរហូតសព្វថ្ងៃនេះ។ ទោះបីជា៤៤ឆ្នាំបានកន្លងផុតទៅហើយក្តី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅតែដិតជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប មិនអាចបំភ្លេចបានឡើយ។ ឯកឧត្តមបញ្ជាក់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោយ

ពេលវាយដណ្តើមអំណាចពីរដ្ឋអំណាច លន់ នល់ នាឆ្នាំ១៩៧៥ ភ្លាម ប្រទេសកម្ពុជា ត្រូវបានធ្លាក់ ទៅក្នុងសង្គ្រាមកាប់សម្លាប់ ប្រជាជនខ្លួនឯងយ៉ាងព្រៃផ្សៃបំផុត អ្នករស់នៅតាម ទីក្រុង និងតាមបណ្តាខេត្ត ត្រូវបានជន្លៀសចេញមកនៅតាមទីជនបទទាំងអស់ ដោយរស់នៅធ្វើការរួម ហូបរួម អង្គការរបស់ប៉ុល ពត បង្ខំឲ្យធ្វើការហួសកំលាំង ហូបមិនគ្រប់គ្រាន់ បំបិទសិទ្ធិសេរីភាព រឹបអូសកម្មសិទ្ធិផ្ទាល់ខ្លួន ក្រុមគ្រួសារត្រូវបែកគ្នាធ្វើការតាមការដ្ឋានផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះ ពួកជនផ្តាច់ការជាមេកង បានធ្វើការកាប់សម្លាប់ប្រជាជនស្លូតត្រង់ដោយចោទថា ប្រព្រឹត្តខុសដោយប្រការផ្សេងៗ ដូចជាក្បត់អង្គការជាដើម។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស និងកងទ័ពបដិវត្តន៍នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយមានការគាំទ្រពីមជ្ឈដ្ឋានប្រជាជនគ្រប់ទិសទី និងមានការជួយឧបត្ថម្ភទាន់ពេលវេលា ពីកងទ័ពស្មគ្រចិត្តវៀតណាម បានវាយឲ្យបរាជ័យជាបន្តបន្ទាប់ ពង្រីកបានតំបន់រំដោះ និងឈានទៅវាយរំដោះទូទាំងប្រទេស នាថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ជាស្ថាពរ ទទួលបានសន្តិភាព និងមានការអភិវឌ្ឍន៍រហូតដល់ បច្ចុប្បន្ននេះ។

ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ រាជរដ្ឋាភិ បាល នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្តារប្រទេសជាតិពីគំនរ ផេះផង់នៃសង្គ្រាម ប្រែក្លាយជា ប្រទេសដែលមានការរីកចម្រេីន ស្មើមុខស្មើមាត់ ដូចបណ្តាប្រទេសនានាលើសកលលោក។ ឯកឧត្តម អអភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ត្រូវខិតខំថែរក្សានូវសុខសន្តិភាព ដែលពុះពារដណ្តើមបានមកយ៉ាងលំបាកឲ្យបានគង់វង្ស ហើយបន្តរួមគ្នាអភិវឌ្ឍប្រទេសរបស់យើងឲ្យកាន់តែមានការរីកចម្រេីនថែមទៀត។ បន្ទាប់មកគណៈអធិបតី និងអង្គពិធីបានបង្ហោះប៉ោងប៉ោង ជានិមិត្តរូបនៃសុខសន្តិភាព ពេញបរិបូរណ៍នៅលើទឹកដីកម្ពុជាយើង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook