Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងប្តេជ្ញាការពារសន្តិភាពដែលបានមកពីថ្ងៃ០៧មករា

ខេត្តស្ទឹងត្រែង- ថ្នាក់ដឹកនាំព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងបានចាត់ទុកជ័យ ជម្នះ០៧មករាជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិកម្ពុជា ហើយខិតខំការពារសុខសន្តិភាព ដែលបានមកពីថ្ងៃ០៧មករានេះ និងប្រឆាំងដាច់ខាត ចំពោះជនអគតិណា មកបំភ្លៃការពិតនេះបានឡើយ។

មិទ្ទីញរំឭកខួបអនុស្សាវរីយ៍លើកទី ៤៤ទិវាជ័យជម្នះ ៧ មករា ១៩៧៩ -៧មករា២០២៣ នៅខេត្តស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា៖ទឹកមុខសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើងមកចូលរួមក្នុង ទិវាជ័យជម្នះ ៧ មករាបានបង្ហាញពីក្តីសង្ឃឹមក្រោមម្លប់នៃសន្តិភាព ដែលបានខិតខំយកអស់ កម្លាំងចិត្ត ដើម្បីអភិវឌ្ឍគ្រួសារលើកកម្ពស់ជីវភាពរបស់ខ្លួន និង សង្គមជាតិ ។
ឯកឧត្តមតំណាងរាស្ត្រមាន

ប្រសាសន៍បន្តថា៖ក្រោមការដឹកនាំរបស់សម្តេចតេជោបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានការងារធ្វើ មានជីវភាពសម្បូរសប្បាយ គឺដោយសារមានថ្ងៃជ័យជម្នះ០៧មករា ។

” អ៊ីចឹងហើយថ្ងៃនេះ ជាថ្ងៃសប្បាយ សូមអំពាវនាវ ឱ្យមាមីង អ៊ំចាស់ទុំ ហើយសូមកូនចៅទាំងអស់។ បំផុសថា ថ្ងៃ ៧ មករា ជាជីវិតទីពីរ នៅក្រោមព្រះរាជាណា ចក្រកម្ពុជា ខំប្រឹងប្រែងបានរីក ចម្រើន មកថ្ងៃនេះ រួមគ្នាសប្បាយអបអរសាទរទាំងអស់គ្នា នៅគ្រប់ ទឹកទេ។ ដើម្បីធ្វើឱ្យអត្ថន័យថ្ងៃ ៧ មករា ឆ្នាំនេះ វាភ្លឺ វាចែងចាំង វាធ្វើឱ្យយើង មានមោទនភាព ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាទៅមុខទៀត”។
ឯកឧត្តម ស្វាយសំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា៖ នេះជាបុព្វបទ និងជាលក្ខណ: សម្បត្តិចាំបាច់ ឱ្យប្រជាជាតិយើងបន្តដំណើរទៅមុខ ប្រកបដោយជោគជ័យ លើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិប តេយ្យ និងអភិវឌ្ឍន៍។

ឯកឧត្តមមានប្រសាសន៍ទៀតថា៖ប្រជាពលរដ្ឋយើង ទាំង អស់ជាពិសេសយុវជន ត្រូវនាំគ្នាចងចាំថា ស្មារតី០៧មករាស្ថិតនៅជាអមត:ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់តទៅទៀត ហើយយើងទាំងអស់គ្នាប្តេជ្ញាថែរក្សាពូនជ្រុំស្មារតី០៧មករា ឱ្យកាន់តែរឹងមាំនិងភ្លឺចែងចាំងជានិច្ច។
លោកស្រី សែថាច រស់នៅភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ ប្រវត្តិសាស្ត្រនេះប្រជាពលរដ្ឋយើងនៅចងចាំមិនភ្លេចទេ ហើយក៏តែងតែនិយាយរៀបរាប់ពីព្រឹត្តិការណ៍ដែលធ្លាប់ឆ្លងកាត់ ក្នុងសម័យខ្មែរក្រហមនោះ ប្រាប់កូនចៅជំនាន់ក្រោយឱ្យបានដឹងពីការឈឺចាប់ និងដឹង គុណថ្ងៃរំដោះ០៧មករា ដែលមានសម្តេចតេជោ កំពុងដឹកនាំប្រទេសសព្វថ្ងៃនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook