Connect with us

ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន ជំរុញឱ្យថ្នាក់ ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជាថ្នាក់ ស្រុក ឃុំសង្កាត់ ត្រូវចុះផ្សារភ្ជាប់ជាមួយសុខ ទុក្ខប្រជាពលរដ្ឋ និងសមាជិកឱ្យបានជាប់ជាប្រចាំ

ក្នុងកិច្ចប្រជុំបូលសរុបលទ្ធ ផលការងារប្រចាំខែ ធ្នូ ឆ្នាំ ២០២២ និងលើកទិសដៅបន្តការងារបន្ត របស់គណបក្ស ប្រជាជនកម្ពុជាខេត្តក្រចេះ នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម វ៉ា ថន ប្រធានក្រុមការងារគណបក្សកម្ពុជាខេត្តក្រចេះ បានជំរុញឱ្យសមជិកសមាជិកាគណ បក្សស្រុកឃុំសង្កាត់ ត្រូវចុះផ្សាភ្ជាប់ជាមួយសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកឱ្យបានជាប់ជាប្រចាំ ។

.ដើម្បីកៀរគរកម្លាំងរក្សាប្រៀបឈ្នះរបស់គណបក្ស កុំចាំកៀកថ្ងៃបោះ ឆ្នោតទើបចុះឃោសនារកសន្លឹកឆ្នោត -ត្រូវចុះពិនិត្យបញ្ជីបច្ចុប្បន្នភាពសមាជិករបស់ខ្លួន ថាតើអ្នកបានចុះ ឈ្មោះ និងមិនទាន់បានចុះ ឈ្មោះមានប៉ុន្មានភាគរយ និងចំនួនអ្នកទើបគ្រប់អាយុចុះ ឈ្មោះ និងអ្នកចំណាកស្រុកមានប៉ុន្មាននាក់ ដើម្បីឱ្យដឹងច្បាស់អំពីកម្លាំងគ្រប់ស្រុកឃុំ ត្រូវចុះពិនិត្យមើលផ្លាកគណ បក្ស និងធ្វើការជួសជុលកែលម្អដំឡើងឡើងវិញ ឱ្យបានគ្រប់ទីតាំង ដែលនេះ ក៏ជាប្រៀបឈ្នះផងដែរ ហើយត្រូវចុះផ្សព្វផ្សាយដល់ប្រជាជនឱ្យបានដឹងអំពីសមិទ្ធផលរបស់គណបក្ស ដែលបានកសាង

និងបន្តធ្វើទៀតនៅក្នុងមូល ដ្ឋាន និងបន្តកៀរគរប្រជាពល រដ្ឋឱ្យមកចូលរួមជាមួយគណ បក្ស ឱ្យស្របទៅតាមផែនការ “ សមាជិកម្នាក់ សន្លឹកឆ្នោតមួយ ” ហើយយើងមិនត្រូវមើលស្រាលទៅលើគណបក្សប្រកួតប្រជែងនោះទេ យើងត្រូវពង្រឹងរក្សាប្រៀបឈ្នះ៣លើ៣ អាសន: និងបន្តយកឈ្នះលើអាសន:បន្ថែមទៀត ជាពិសេសតាមក្រុមហ៊ុនសហគ្រាស ដែលជាកម្លាំងថ្មីដ៏សំខាន់របស់យើង និងត្រូវពង្រឹងដំណើរការក្បាលម៉ាស៊ីនរបស់គណបក្ស និងយុវជន
ដែលជាកម្លាំងស្នូលរបស់បក្ស ។

ឯកឧត្តម វ៉ា ថន បន្តថា ៖ សម្រាប់បក្សឃុំសង្កាត់ដែលបានចាញ់ គឺត្រូវពង្រឹងកែ សម្រួលយុទ្ធសាស្ត្រឃោសនាឡើងវិញ ដោយត្រូវចុះពង្រឹងតាមខ្នងផ្ទះឱ្យបានញឹកញាប់ដើម្បីចូលឱ្យកៀកជិតប្រជា ពលរដ្ឋ និងស្វែងយល់ពីបញ្ហាការលំបាកនិងការសំណូមពរពីប្រជាពលរដ្ឋ ដែលតម្រូវឱ្យយើងដោះស្រាយ ហើយដោះ ស្រាយត្រូវធ្វើឱ្យបានទាន់ពេលវេលា ដើម្បីឱ្យពួកគាត់មាន ទំនុកចិត្តនិងស្ងប់ចិត្តក្នុងការ រស់នៅក្រោមនយោបាយដឹក នាំរបស់គណបក្សយើង ។

ម្យ៉ាងវិញទៀត ត្រូវក្តាប់សភាពការណ៍និងបញ្ហានៅមូលដ្ឋានឱ្យបានជាប់ បើទោះបីខ្លួនមិនអាចដោះស្រាយបាន ដើម្បីយកមកពិភាក្សាឱ្យថ្នាក់ លើដោះស្រាយជូន កុំទុកឱ្យបញ្ហាទាំងនោះទុំជោរ ដោយក្នុងនោះ ត្រូវធ្វើការចុះស្រង់ស្ថិតិឯកសារឯ.អ និងអត្ត សញ្ញាណប័ណ្ណដែលខុសលេខ ថ្ងៃខែឆ្នាំ ផុតសុពល ភាព និងអក្ខរាវិរុទ្ធ ដើម្បីយកមកកែសម្រួលឱ្យបានទាន់ ពេល ដើម្បីឱ្យសន្លឹកឆ្នោតបានការ និងត្រូវរួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើ ផ្សព្វផ្សាយដល់មូលដ្ឋានឱ្យចូលរួមគោរព និងអនុវត្តគោលនយោបាយភូមិឃុំមានសុខសុវត្ថិភាព ៧ ចំណុច ។

ឯកឧត្តម វ៉ា ថន បានធ្វើការកោតសរសើរវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់បក្ស ដែលឆ្លុះបញ្ចាំងអំពីលទ្ធផលការងាររបស់សមាជិកបក្សទាំងអស់ជាពិសេសថ្នាក់មូលដ្ឋាន បានខិតខំសម្រេចបានគួរឱ្យកត់សម្គាល់ និងសូមបន្តពង្រឹងការងារឱ្យមានប្រសិទ្ធភាព ដើម្បីឆ្ពោះទៅរក្សាប្រៀបឈ្នះលើបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សដឹកនាំរដ្ឋាភិ បាល ឱ្យមានការអភិវឌ្ឍរីក ចម្រើនលើនាវាសុខសន្តិភាព ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook