Connect with us

ព័ត៌មានទាន់ហេតុការណ៍

មេធំរបស់ TikTok កំពុងបង្កើតកម្មវិធី App ថ្មី ដូចគ្នាទៅនឹង Clubhouse សម្រាប់ប្រើប្រាស់ក្នុងប្រទេសចិន

អាមេរិក៖ នៅសប្ដាហ៍មុននេះ មានសេចក្ដីរាយការណ៍ជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok គ្រោង នឹងបង្កើតកម្មវិធី App ថ្មី ស្រដៀងគ្នាទៅនឹង Clubhouse សម្រាប់ដាក់ឱ្យប្រើតែនៅក្នុងប្រទេសចិន ខណៈដែល Clubhouse កំពុងទាក់ទាញ ប្រជាប្រិយភាពខ្លាំងនៅសហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Digital Information World នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន ByteDance ពិតជាមានគម្រោងបង្កើតកម្មវិធី App ថ្មី ស្រដៀងគ្នាទៅនឹង Clubhouse ប៉ុន្តែគម្រោងមួយនេះកំពុងស្ថិតនៅក្នុងផែនការ អភវិឌ្ឍន៍ប៉ុណ្ណោះ ពោលគឺមិនទាន់ដាក់ចេញឱ្យប្រើនោះទេ។

សារព័ត៌មានក្នុងស្រុកចិនជាច្រើនបានចេញផ្សាយថា នៅពេលនេះ ByteDance កំពុងតែជំរុញគម្រោងបង្កើតកម្មវិធី App ថ្មីនេះឱ្យ លឿន ប៉ុន្តែ គេមិនទាន់ដឹងថា វាមានឈ្មោះអ្វី ហើយដាក់ចេញឱ្យប្រើនៅក្នុងប្រទេសចិននៅពេលណានោះទេ គ្រាន់តែដឹងថាវាមានទម្រង់ដូចគ្នាទៅ នឹង Clubhouse។

ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនផលិតទូរស័ព្ទដៃចិន Xiaomi ក៏បានធ្វើការបន្ទាន់សម័យទៅលើកម្មវិធី App របស់ខ្លួនដែលមាន ឈ្មោះថា Mi Talk ឱ្យមានទម្រង់ដូចគ្នាទៅនឹង Clubhouse ក្នុងគោលដៅទាក់ទាញអ្នកប្រើប្រាស់ក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា កម្មវិធី Clubhouse ត្រូវបានផ្ទុះអ្នកប្រើប្រាស់ក្រោយពេលដែលលោក Elon Musk លើកយកមកនិយាយ កាលពីអំឡុងខែកុម្ភៈ ដោយក្នុងនោះអ្នកប្រើប្រាស់ចិន បានងាកមកប្រើកម្មវិធីនេះយ៉ាងច្រើនសន្ធឹកដោយសារតែវាមិនអាចគេចផុតពីការតាម ដានរបស់រដ្ឋាភិបាលចិន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook