Connect with us

ព័ត៌មានទាន់ហេតុការណ៍

៥០.០០០​ឆ្នាំ​មាន​ម្តងនៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះនឹង​មានផ្កាយដុះកន្ទុយ​​ព្រមទាំង​បង្ហាញខ្លួនយ៉ាងច្បាស់

 

ថ្មីនេះផ្កាយដុះកន្ទុយ​ដែល​ទើបនិង​រកឃើញហើយនិង​​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​នៅពេល​វា​ធ្វើដំណើរ​ឆ្លងកាត់​ផែនដី​និង​ព្រះអាទិត្យ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ជា​លើក​​ដំបូង​ក្នុង​រយៈពេល​៥០.០០០​ឆ្នាំ​មកនេះ

នេះ​បើយោង​តាម​ការបញ្ជាក់​ពី​ពួក​តារាសាស្ត្រ​។​

​ផ្កាយដុះកន្ទុយ​ឈ្មោះ​C/2022 E3 (ZTF)ត្រូវ​បាន​សង្កេត​ឃើញ​ហោះ​កាត់​ភព​ព្រះ​ហ​ស្ប​តិ៍​(Jupiter)​ជា​លើកដំបូង​កាលពី​ខែ​មីនា​ឆ្នាំ​២០២២​។​​ក្រោយពី​ធ្វើ​ដំណើរ​ពី​តំបន់​ទឹកកក​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ វា​នឹង​ចូល​មក​កៀក​

ព្រះអាទិត្យ​បំផុត​នៅ​ថ្ងៃ​២១​មករា និង​ធ្វើ​ដំណើរ​កាត់​លំហ​ក្បែរ​ផែនដី​បំផុត​នៅ​ថ្ងៃ​០១​កុម្ភៈ​។​ ​វា​នឹង​ងាយ​មើលឃើញ​បំផុត​ដោយ​ប្រើ​កែវយឹត និង​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​បើ​ផ្ទៃមេឃ​ពេលយប់​ល្អ​មិន​បាំង​ពពក

ឬ​កុង​នឹង​ពន្លឺភ្លើង​ទីក្រុង​ឬ​ពន្លឺព្រះ​ចន្ទ​ ​  ​សាស្ត្រាចារ្យ​រូបវិទ្យា​ម្នាក់​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កាលីហ្វ័​រ​ញ៉ា បាន​និយាយថា​«​វា​នឹង​ភ្លឺ​ខ្លាំង​បំផុត​ពេល​ហោះ​មក​កៀក​ផែនដី​»​។​

​ផ្សំ​ឡើង​ដោយ​ទឹកកក​និង​ធូលី​និង​បញ្ចេញ​ពន្លឺ​បៃតង ផ្កាយ​នេះ​ទំនងជា​មាន​អង្កត់ផ្ចិត​ប្រមាណ​មួយ​គីឡូម៉ែត្រ នេះ​បើ​តាម​លោក​បណ្ឌិត នី​កូឡាស ប៊ី​វើ អ្នក​រូបវិទ្យា​នៅ​មជ្ឈមណ្ឌល​អង្កេត​មើល​ផ្កាយ​ប៉ា​រី​អ​ប់​​ស៊ែរ​វ៉ា​តូ​វី​។​

​ទំហំ​នេះ​ធ្វើអោយ​វា​តូច​ជាង​ផ្កាយ​នី​អូ​វ៉ា​យស៍​(Neowise)​ជា​ផ្កាយដុះកន្ទុយ​ចុងក្រោយ​ដែល​មនុស្ស​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​នៅ​ឆ្នាំ​២០២០ និង​ផ្កាយ​ហេ​លបប់​(Hale-Bopp)​ដែល​បាន​ហោះ​កាត់​​ផែនដី​នៅ​ឆ្នាំ​

១៩៩៧ ដែល​វា​មាន​អង្កត់ផ្ចិត​ដល់​ទៅ​៦០​គីឡូម៉ែត្រ​។​តែ​ផ្កាយដុះកន្ទុយ​ថ្មី​នេះ​ហោះ​កាន់តែ​ជិត​ផែនដី​ជាង​ផ្កាយ​មុនៗ​៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook