Connect with us

ព័ត៌មានជាតិ

បើចង់មានការអភិវឌ្ឍន៍ត្រូវរក្សាសន្ដិភាព ហើយយើងចង់រក្សាសន្ដិភាពត្រូវការការអភិវឌ្ឍន៍

(កំពង់ចាម) ៖ ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «បើចង់មានការអភិវឌ្ឍន៍ត្រូវរក្សាសន្ដិភាព ហើយយើងចង់រក្សាសន្ដិភាពត្រូវការការអភិវឌ្ឍន៍»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថាសន្ដិភាពនិងការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមគ្នា ការដែលរក្សាបានត្រឹមសន្ដិភាពតែគ្មានការអភិវឌ្ឍន៍គឺអាចនាំឱ្យរដ្ឋាភិបាលបរាជ័យផងដែរ ។

សម្ដេចបានលើកឡើងបន្ថែមថា សន្តិភាពដែលទុកឱ្យពលរដ្ឋក្រីក្រនឹងធ្វើឱ្យពលរដ្ឋលែងគាំទ្រអាចឈានដល់ការបះបោរប្រឆាំងរដ្ឋាភិ បាល  «នេះជាអ្វីដែលរដ្ឋាភិបាលត្រូវគិតគូរគឺសន្ដិភាព និងការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមគ្នា»  ការរក្សាបានភាពនឹងនរបច្ចុប្បន្នគឺរដ្ឋាភិ បាលធ្វើយ៉ាងណារក្សាសន្ដិភាពឱ្យបានយកពេលដែលមានសន្ដិភាពនេះដើម្បីធ្វើការអភិវឌ្ឍន៍ ដើម្បីយកការអភិវឌ្ឍន៍នេះដើម្បីពង្រឹងសន្ដិភាពតទៅមុខទៀត ។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ភាពរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្នដោយអាស្រ័យលើចក្ខុវិស័យកាល ពី៤០ឆ្នាំមុនគឺ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ។

សម្ដេចតេជោ បញ្ជាក់ថាអាទិភាពនៃការវិនិយោគនេះនឹងនៅតែរក្សារាប់សិបឆ្នាំទៅមុខទៀតផងដែរ«នោះហើយជាការខិតខំសម្រាប់យើងដើរមួយជំហានម្ដងៗ» ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook