ប្រែសម្រួលៈ ឈិត សំណាង(រដ្ឋធានីគៀវ)៖ កាលពីថ្ងៃទី៨ ខែមករា កាសែត Washington Post បានចុះផ្សាយអត្ថបទមួយរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Condoleezza Rice។ និង Robert Gates អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក ក្រឡេកមើលសេដ្ឋកិច្ចអ៊ុយក្រែនក្នុងសភាពទ្រុឌទ្រោមនិងខ្ទេចខ្ទី។ សមត្ថភាពយោធា និងសេដ្ឋកិច្ចពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសលោកខាងលិចជាំពិសេស ក្នុងទម្រង់ខ្សែជីវិតរបស់ប្រជាជន។
ប្រសិនបើកងទ័ពអ៊ុយក្រែននៅតែមិនអាចបើកការវាយលុកទ្រង់ទ្រាយធំដើម្បីដណ្តើមយកទឹកដីដែលបាត់បង់មកវិញដោយជោគជ័យ។ ប្រហែលជាមានលទ្ធភាពដែលលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។ នឹងរងសម្ពាធពីប្រទេសលោកខាងលិចឱ្យចរចាបទឈប់បាញ់ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ ទោះបីជាការចរចាជារឿងដែលអ៊ុយក្រែនតែងតែបដិសេធក៏ដោយ។ កន្លងមក រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងដូច្នេះ គ្រោងនឹងបើកការវាយលុកដ៏ធំមួយនៅនិទាឃរដូវខាងមុខនេះដណ្តើមទឺកដីរបស់ខ្លួនដែលរុស្ស៊ីបានកាន់កាប់ត្រឡប់មកវិញ។
ប៉ុន្តែលោកស្រី Rice និងលោក Gates ឃើញ អ៊ុយក្រែនមានពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដើម្បីប្រយុទ្ធប្រកបដោយប្រសិទ្ធភាព។ លោក Alexey Reshkov រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា មិនមែនមួយខែទេ នៅថ្ងៃតែមួយ។ បណ្តាប្រទេសលោកខាងលិចមើលឃើញថារុស្ស៊ីជាការគំរាមកំហែងដ៏អស្ចារ្យ។ ហើយថ្ងៃនេះអ៊ុយក្រែនកំពុងបំពេញបេសកកម្មសម្រាប់អង្គការណាតូ។ ដោយណាតូមិនបាត់បង់ឈាម ដូច្នេះហើយ គេរំពឹងថាលោកខាងលិចនឹងបន្តផ្គត់ផ្គង់អាវុធអោុអ៊ុយក្រែនបន្តទៀត៕ ប្រភពៈ thairath.co.th/news






