ប្រែសម្រួលៈ ឈិត សំណាង(មុស្គូ)៖ រុស្ស៊ីប្តេជ្ញាសងសឹកក្រោយបាញ់មីស៊ីលនៅជំរំយោធាអ៊ុយក្រែន នៅទីក្រុង Kramatorsk មនុស្សជាង ៦០០ នាក់ត្រូវបានសម្លាប់នៅក្នុងការសងសឹកចំពោះទាហានរុស្ស៊ីដែលត្រូវបានវាយប្រហារដោយអ៊ុយក្រែន រាត្រីចូលឆ្នាំ ចូលឆ្នាំថ្មី ប៉ុន្តែអ៊ុយក្រែនបានបដិសេធរាល់ទាហានដែលស្លាប់ នេះតាមព័តមានដែលអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព ទទួលបាននៅ រសៀល ថ្ងៃ ចន្ទ ទី ០៩ ខែមករា ឆ្នាំ២០២៣ ។
តាមទីភ្នាក់ងារសារព័ត៌មានបរទេសបានចុះផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ទាហានរុស្ស៊ីនៅអ៊ុយក្រែនបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើជំរុំយោធាអ៊ុយក្រែនបណ្តោះអាសន្ន។ នៅទីក្រុង Kramatorsk នៅតំបន់ Donetsk នៅភាគខាងកើតអ៊ុយក្រែន វាបានបណ្តាលឱ្យទាហានអ៊ុយក្រែនជាង ៦០០ នាក់បានស្លាប់នបិងរបួសជាច្រើនផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយបន្ថែមថា ខ្លួនបានធ្វើការវាយប្រហារលើជំរុំយោធាបណ្តោះអាសន្ន។ លើកនេះ ដោយមានទាហានប្រហែល ១,៣០០ នាក់ វាជាការសងសឹកចំពោះការវាយប្រហារដោយកាំជ្រួចរបស់កងទ័ពអ៊ុយក្រែនលើមហាវិទ្យាល័យវិជ្ជាជីវៈមួយក្នុងតំបន់ Donetsk ។ ដែលទាហានរុស្ស៊ីប្រើជាលំនៅដ្ឋានដែលពេលនោះមានទាហានស្លាប់និងរបួសជាចហរើនរយនាក់។
ជាបណ្តោះអាសន្ននៅយប់ថ្ងៃចូលឆ្នាំសកលចូលឆ្នាំថ្មី វាបានសម្លាប់ទាហានរុស្ស៊ីជាង ៨៩ នាក់ ខណៈដែលអ៊ុយក្រែនអះអាងថា ទាហានរុស្ស៊ី ៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតែមួយ ដែលជាចំនួនទាហានដែលស្លាប់ច្រើនបំផុតក្នុងការវាយប្រហារតែមួយចាប់តាំងពីប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីនបានធ្វើសង្រ្គាមនៅអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
យ៉ាងណាក៏ដោយ មន្ត្រីយោធាអ៊ុយក្រែនបានច្រានចោលការអះអាងរបស់រុស្ស៊ី។ ដោយបញ្ជាក់ថា មិនមានអ្នករងរបួសនោះទេ។ ឬបានស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Kramatorsk នៅយប់ថ្ងៃទី ៨ ខែមករាដែលស្របពេលជាមួយនាយកប្រតិបត្តិតំបន់ Donetsk លោក Pavlo Kyrylenko ។ ដែលបាននិយាយកាលពីព្រឹកថ្ងៃអាទិត្យមុនថា រុស្ស៊ីបានបាញ់គ្រាប់រ៉ុក្កែត ៧ គ្រាប់ទៅលើគោលដៅផ្សេងៗ នៅទីក្រុង Kramatosk រួមទាំងគ្រឹះស្ថានអប់រំ រោងចក្រនានាត្រូវបានខូចខាត។ ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ៕ ប្រភពៈ thairath.co.th/news




