Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ អំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោតបញ្ឈប់ការ វាយប្រហារលើបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោត បញ្ឈប់ការ វាយប្រហារលើបក្សប្រជាជនកម្ពុជា ដើម្បីធ្វើនយោបាយតាមរបៀបដោះស្រាយបញ្ហារបស់ខ្លួន ដោយកុំ យកគណបក្សប្រជាជនធ្វើជារបៀបវារៈ នៃការវាយប្រហារ។

ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេចសុំដាស់តឿនដល់បក្សប្រឆាំងមួយចំនួនថា បើនៅតែបន្តវាយប្រហារលើបក្ស ប្រជាជនកម្ពុជា នោះសម្តេចនឹងប្រើសិទ្ធិការពារខ្លួន។

សម្តេច តេជោ បានបន្តថា ការវាយប្រហារលើ គណបក្សប្រជាជនកម្ពុជា ដែលនិយាយមួលបង្កាច់ចោទបក្សប្រជាជនកម្ពុជា ថា « ចោរលួចសន្លឹកឆ្នោត» នៅក្រោយពេលបោះឆ្នោតទៀតនោះ សម្តេចនឹងប្រើយន្តការច្បាប់ហើយ ។ សម្តេច តេជោ បានបញ្ជាក់ថា មេធាវីគណបក្សប្រជាជនកម្ពុជា នឹងតាមដាន ចាត់វិធានការបក្សប្រឆាំង រឿងវាយប្រហារលើបក្សប្រជាជន កម្ពុជា។

«អំពាវនាវគណបក្សនយោបាយខ្លះ ដែលក្នុងប្រមាណថ្ងៃនេះ បើកការវាយប្រហារចំពោះគណបក្ស ប្រជាជនកម្ពុជា ទោះបីអ្នក មិននិយាយដាក់ក្បាលមេក្រូក៏ដោយ តែអ្នកកុំភ្លេចថា គ្រប់អង្គប្រជុំរបស់អ្នក គឺមានគណបក្សប្រជាជន គេមិនពេញចិត្តជាមួយពួកអ្នក ។ ខ្ញុំចង់សួរអ្នកថា ចង់ប្រែក្លាយជាសត្រូវជាមួយ គណបក្សប្រជាជន បើអ្នកចង់ឈ្នះឆ្នោត អ្នកគ្រាន់តែឃោសនាពីនយោបាយរបស់អ្នកបានទេ ចាំបាច់អីអ្នក មកវាយប្រហារគណបក្សប្រជាជន អ្នកលក់ទំនិញរបស់អ្នក អួតពីទំនិញរបស់អ្នកទៅ មកវាយប្រហារ គណបក្សប្រជាជន ។

ខ្ញុំសុំដាក់តឿនអ្នក បើសិនជាអ្នកបន្តយើងខ្ញុំនឹងប្រើសិទ្ធការពារខ្លួន ក្នុងករណីចាំបាច់ តាមរយៈផ្លូវច្បាប់ ខ្ញុំគ្រាន់តែព្រមាន និងដាស់តឿនអ្នក ឱ្យអ្នកបានយល់ អ្នកប្រជុំនៅសៀមរាប តើអ្នកបាន ធ្វើអ្វី?អ្នកយល់ឱ្យច្បាស់ អ្នកមិនមែនធ្វើអ្វីតាមចិត្តនោះទេ អ្នកគិតថា អ្វីអាងតុលាការ ។

ខ្ញុំចង់សួរអ្នកវិញថា ជម្រើសមានតែ២នោះទេ ទី១ប្រើផ្លូវច្បាប់ ទី២ គឺប្រើដំបងតែម្តង ខ្ញុំសុំព្រមានចំពោះអ្នក ពួកខ្ញុំនេះ មិនទុកឱ្យ ពួកអ្នកចោទថាជាចោរនោះទេ! ខ្ញុំជម្រាបជូន ត្រូវបញ្ឈប់វប្បធម៌ ឡាំប៉ាក្រោយពីការបោះឆ្នោត ។

គណបក្សប្រជាជនមិនអាចទទួលយកបាននូវពាក្យថាចោរបន្លំស្លឹកធ្នោត អ្នកណាហ៊ាននិយាយ បែបនេះ យើងត្រូវតែប្តឹង ហើយសំណុំរឿងនៅតុលាការកំពូលយើងត្រូវតែធ្វើ ព្រោះអ្នកឯងនិយាយចេញសិទ្ធ បញ្ចេញមតិ »។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook