Connect with us

ព័ត៌មានជាតិ

សម្តេចតេជោបញ្ជាក់ថា ការយោគយល់របស់ដៃគូអាស៊ានចំពោះកម្ពុជាក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ នាពេលកន្លងមក ក៌ជាផ្នែកមួយធ្វើឲ្យកម្ពុជាអាចឈានទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ

សម្តេចតេជោបញ្ជាក់ថា ការយោគយល់របស់ដៃគូអាស៊ានចំពោះកម្ពុជាក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធនាពេលកន្លងមក ក៌ជាផ្នែកមួយធ្វើឲ្យកម្ពុជាអាចឈានទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ដោយសារកន្លងមកកម្ពុជា ត្រូវការថវិកាក៏ដូចជាពេលវេលាក្នុងការកែលម្អពង្រីកជួសជុលផ្លូវ មន្ទីរពេទ្យ សាលារៀន ដើម្បីត្រៀមលក្ខណៈឲ្យល្អក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាសុីហ្គេមប្រកបដោយប្រសិទ្ធភាព។

ថ្លែងនៅក្នុងការអញ្ជើញបើកការដ្ឋានពង្រីកនិងលើកកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ ៧ ប្រវែងជាង ៤៥គីឡូម៉ែត្រ ពីស្គន់ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាមនាព្រឹកថ្ងៃទី ០៩ខែមករាឆ្នាំ២០២៣ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការយោគយល់ របស់មិត្តអាស៊ានក្នុងការទុកពេលឲ្យប្រទេសកម្ពុជា រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនាពេលកន្លងមក គឺជាផ្នែកមួយក្នុងការជួយដល់កម្ពុជា ឲ្យមានវេលាគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ២០២៣នេះ ទាំងលក្ខណៈសម្បត្តិនិងសោភ័ណភាព។

សម្តេចតេជោបានមានប្រសាសន៌បន្តថា ក្រៅពីការយោគយល់របស់មិត្តក្នុងតំបន់អាស៊ានហើយក្នុងនោះ កម្ពុជាក៏ទទួលបានសមិទ្ធផលជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ដើម្បី ត្រៀមដំណើរឆ្ពោះ ទៅរៀបចំការ ប្រកួត កីឡា ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅ ព្រះ រាជាណា ចក្រ កម្ពុជា នោះគឺមិត្តចិនបានជួយសង់កីឡដ្ឋាន ដែលជាជំនួយឥតសំណង ហើយវានឹងជួយធ្វើឱ្យវិស័យកីឡានៅកម្ពុជាឈានទៅមុខមួយកម្រិតបន្ថែមទៀត។

“ខ្ញុំបានស្នើសុំដៃគូអាស៊ានរបស់យើងឱ្យយោគយល់ចំពោះកម្ពុជាដែលកម្ពុជាមិនទាន់អាចធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមបានព្រោះខ្ញុំត្រូវប្រមូលទុនដើម្បីកសាងផ្លូវកសាងស្ពានកសាងប្រឡាយទឹកកសាងមន្ទីរពេទ្យ កសាងសាលារៀន មិត្តភក្កិក្នុងអាស៊ានរបស់យើងបានជោគយល់។ប៉ុន្តែឆ្នាំនេះយើងត្រូវធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម តែម្ដង។ហើយនៅក្នុងស៊ីហ្គេមនេះទៀតសោត ប្រសិនបើបើពុំបានទទួលនូវជំនួយមួយដ៏ធំ ដែលមាន តម្លៃប្រមាណជា ២០០លានដុល្លារសហរដ្ឋអាមេរិក គឺស្តាតដែលបានសាងសង់ជាជំនួយឥតសំណង របស់ មិត្តចិនប្រហែលជាយើងលំបាកក្នុងការធ្វើស៊ីហ្គេម”។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook