Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ បានគាំទ្រ ការអនុវត្តន៍គម្រោងអក្ខរកម្មឌីជីថល

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រឱ្យមាន ការរៀបចំ និងអនុវត្តគម្រោងអក្ខរកម្មឌីជីថល ដែលមានរយៈពេល៣ឆ្នាំ ក្នុងឱកាសទទួលជួបពិភាក្សា ការងារជាមួយលោក Prashant Verma នាយកអង្គការឆាលហ្វាន់ (Child Fund) ប្រចាំព្រះរាជាណា ចក្រកម្ពុជា ស្តីពីការរៀបចំគម្រោង ដើម្បីគាំទ្រដល់ការលើកកម្ពស់អក្ខរកម្មឌីជីថល សម្រាប់គ្រឹះស្ថាន បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈ ក្រោមជំនួយឧបត្ថម្ភដោយធនាគារ Woori Bank Cambodia ដើម្បីរួមចំណែកសម្រេចបាននូវជំនាញក្នុងសតវត្សរ៍ទី២១ ដោយបានរៀនពីជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រជាមូលដ្ឋាន ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រឱ្យមានការរៀបចំ និងអនុវត្តគម្រោងអក្ខរកម្មឌីជីថល ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សា គោលដៅ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្តល់នូវធាតុចូលមួយ ចំនួន ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគម្រោង និងបានផ្តល់អនុសាសន៍ឱ្យអង្គការឆាលហ្វាន់ ពិភាក្សាជាមួយ ក្រុមការងារដែលជាអង្គភាពជំនាញរបស់ក្រសួងអប់រំ ដោយធ្វើយ៉ាងណាឱ្យការអនុវត្តន៍គម្រោងនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងធានាបាននូវនិរន្តរភាព។

សូមបញ្ជាក់ថា គម្រោងនេះមានគោលដៅ ឱ្យសាលារៀនគោលដៅចង្អុលបង្ហាញ តួនាទីដ៏សំខាន់ នៃអក្ខរកម្មឌីជីថលក្នុងការសិក្សា ដើម្បីរួមចំណែកក្នុងការធ្វើឌីជីថលនីយកម្មក្នុងការអប់រំនៅកម្ពុជា។ ដោយឡែកកុមារនៅក្នុងសាលារៀនគោលដៅ សម្រេចបាននូវជំនាញក្នុងសតវត្សរ៍ទី២១ ដោយបាន រៀនពីជំនាញវិទ្យាសាស្រ្តកុំព្យូទ័រជាមូលដ្ឋាន ចំណេះដឹងឌីជីថល ជំនាញអក្ខរកម្មហិរញ្ញវត្ថុ ជំនាញការ គិតប្រកបដោយការត្រឹះរិះពិចារណា និងការច្នៃប្រឌិតទៅតាមកម្រិតថ្នាក់រៀងៗខ្លួន។ មិនតែប៉ុណ្ណោះ គម្រោងមានគោលដៅជួយពង្រឹងប្រព័ន្ធរដ្ឋាភិបាលពីថ្នាក់ជាតិ ដល់សាលារៀន ដើម្បីអាចអនុម័ត គាំទ្រ និងអនុវត្តបានល្អបំផុត ក្នុងការធ្វើឌីជីថលនីយកម្មក្នុងការអប់រំ ព្រមទាំងពង្រឹងយន្តការផ្លូវការ និងក្រៅផ្លូវ ការស្តីពីសុវត្ថិភាពកុមារតាមអ៊ីនធឺណិតនៅក្នុងសាលារៀនគោលដៅ និងសហគមន៍។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook