អន្តរជាតិ៖ អ្នករាយការណ៍ព័ត៌មាន Reuters បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Kramatorsk របស់អ៊ុយក្រែន បានខកខានគោលដៅរបស់ខ្លួន ហើយមិនមានសញ្ញាច្បាស់លាស់នៃការស្លាប់ និងរបួសនោះទេ បន្ទាប់ពីទីក្រុងម៉ូស្គូបានអះអាងថា ការវាយប្រហារនេះបានសម្លាប់ទាហានអ៊ុយក្រែនចំនួន ៦០០ នាក់ ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា។ ក្រុម Reuters បានទៅទស្សនាអន្តេវាសិកដ្ឋានមហាវិទ្យាល័យចំនួនពីរដែលទីក្រុងមូស្គូបាននិយាយថា ជាកន្លែងស្នាក់ នៅបណ្តោះអាសន្នរបស់បុគ្គលិកអ៊ុយក្រែន ហើយដែលខ្លួនបានកំណត់គោលដៅជាការសងសឹកសម្រាប់ការវាយប្រហារឆ្នាំថ្មីដែលបានសម្លាប់ទាហានរុស្ស៊ីជាច្រើននាក់ និងបង្កឱ្យមានការតវ៉ានៅក្នុងប្រទេសរុស្ស៊ី។

ប៉ុន្តែទាំងអន្តេវាសិកដ្ឋានក្នុងទីក្រុង Kramatorsk ភាគខាងកើតហាក់មិនបានរងការប៉ះ ទង្គិចដោយផ្ទាល់ ឬរងការខូចខាតធ្ងន់ធ្ងរឡើយ។ គ្មានសញ្ញាច្បាស់ លាស់ណាមួយដែលថាទាហានបានរស់នៅទីនោះ ហើយគ្មានសាកសព ឬស្លាកស្នាមនៃឈាមឡើយ។ អាជ្ញាធរនៅទីក្រុង Kyiv មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។ អភិបាលក្រុង Kramatorsk បាននិយាយមុននេះថា មិនមានអ្នករងរបួសនោះទេ៕