Connect with us

ព័ត៌មានជាតិ

ស្រុកស្នួលប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា ការរស់រានមានជីវិតទី២របស់ប្រជាជនកម្ពុជា

ក្រចេះ៖ ប្រជាពលរដ្ឋស្រុកស្នួល ខេត្តក្រចេះ មានអំណរសាទរចំពោះគោលនយោបាយដឹកនាំរបស់សម្តេចតេជោហ៊ុនសែន ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្ត បន្ទាប់ ប្រកបដោយសុខសន្តិភាព ជាពិសេសខេត្តក្រចេះ ក៏កំពុងកែប្រែមុខមាត់ជាបន្តបន្ទាប់ ក្នុងនោះជាចំណងដៃឆ្នាំថ្មី ទទួលបានស្ពានឆ្លងកាត់ទន្លេជាប្រវត្តិសាស្ត្រ និងចាត់ទុកថាបើគ្មានថ្ងៃ៧មករា ១៩៧៩ គឺគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ៩ ខែ មករា ថ្នាក់ដឹកនាំមន្រ្តីរាជការ ក្រុម ប្រឹក្សាកងកម្លាំងទាំង៣ប្រភេទ យុវជន និងប្រជាពលរដ្ឋប្រមាណជាង ៣០០ នាក់ បានប្រារព្ធមិទ្ទីញ រំឭកខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ -៧មករា២០២៣ ក្រោមវត្តមានលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងលោក សាម ណាល់ អភិបាលស្រុកស្នួល ។

បន្ទាប់ពីលោក សាម ណាល់ អភិបាលស្រុកស្នួល បានរាយ ការណ៍អំពីស្ថានភាពនៃការរីក ចម្រើនរបស់រដ្ឋបាលស្រុក ដែលទទួលបានពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តរួចមក លោក គង់ គឹម នី ប្រធានអង្គពិធីបានថ្លែងថា ÷ ក្រោមការដឹកនាំរបស់សម្តេចតេជោបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានការងារធ្វើ មានជីវភាពសម្បូរសប្បាយ គឺដោយសារមានថ្ងៃជ័យជម្នះ៧មករា ។ ហើយទឹកមុខសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើងមកចូលរួមក្នុង ទិវាជ័យជម្នះ ៧ មករាបានបង្ហាញពីក្តីសង្ឃឹមក្រោមម្លប់នៃសន្តិភាព ដែលបានខិតខំយកអស់ កម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍគ្រួសារលើកកម្ពស់ជីវភាពរបស់ខ្លួននិង សង្គមជាតិ ។

លោក គង់ គឹមនី បន្តថា ៖ នេះជាបុព្វបទ និងជាលក្ខណ:សម្បត្តិចាំបាច់ឱ្យប្រជាជាតិយើងបន្តដំណើរទៅមុខ ប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាពបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ ដូច្នេះប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាពិសេសយុវជន ត្រូវនាំគ្នាចងចាំថា ស្មារតី៧ មករាស្ថិតនៅជាអមត: ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់តទៅទៀត ហើយយើងទាំងអស់គ្នាប្តេជ្ញាថែរក្សាពូនជ្រុំស្មារតី៧មករា ឱ្យកាន់តែរឹងមាំនិងភ្លឺចែងចាំងជានិច្ច ។

លោក គង់ គឹមនី បន្តទៀតថា ÷ ប្រវត្តិសាស្ត្រនេះប្រជាពលរដ្ឋយើងនៅចងចាំមិនភ្លេចទេ ហើយក៏តែង តែនិយាយរៀបរាប់ពីព្រឹត្តិការណ៍ដែលធ្លាប់ឆ្លងកាត់ ក្នុងសម័យខ្មែរ ក្រហមនោះ ប្រាប់កូនចៅជំនាន់ក្រោយឱ្យបានដឹងពីការឈឺចាប់ និងដឹងគុណថ្ងៃរំដោះ ៧ មករា ដែលមានសម្តេចតេជោ កំពុងដឹកនាំប្រទេសសព្វថ្ងៃនេះ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook