ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែងណែនាំឱ្យអាជ្ញាធរស្រុកសៀមប៉ាងផ្សព្វផ្សយសុន្ទរកថាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងអត្ថន័យជ័យជម្នះ ៧ មករា ឱ្យបានទូលាយ ដើម្បីឱ្យយុវជនជំនាន់ក្រោយយល់បានច្បាស់ពីអត្ថន័យជ័យជម្នះ៧មករា និងបានដឹងពីកាលបរិច្ឆេទបោះ ឆ្នោត នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះផង ។
ថែ្លងក្នុងមិទ្ទិញរំឭកខួបអនុស្សា វរីយ៏លើកទី ៤៤ទិវាជ័យជម្នះ ៧ មករា១៩៧៩ -២០២៣ ធ្វើឡើងនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងថ្ងៃទី០៨ ខែមករា ឯកឧត្តមផៃ ប៊ុនឈឿន រដ្ឋលេខាប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹង ត្រែង មានប្រសាសន៍ថា៖ ថ្ងៃ៧ មករាមិនមែនជាថ្ងៃបុណ្យផ្តាច់មុខ របស់គណបក្សប្រជាជនកម្ពុជាទេ យើងបានកំណត់ថា ថ្ងៃ៧មករា គឺ ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃបុណ្យរបស់ប្រជាជនកម្ពុជា នេះជាចំណុចមួយ ដែលបងប្អូនយើងត្រូវចងចាំឱ្យបាន ។


ឯកឧត្តមមានប្រសាសន៍ទៀតថា៖ ដើម្បីយុវជនជំនាន់ក្រោយ កាន់តែច្បាស់ថែមទៀតសូមឱ្យ អាជ្ញាធរស្រុក ថតចម្លងសុន្ទរកថាសម្តេចតេជោ ផ្សព្វផ្សាយបន្ត (សំឡេង) សូមមេត្តាបោះពុម្ពថត ចម្លងឯកសាររបស់សម្ដេចនេះ ចែកជូនទៅគ្រប់អង្គភាពទាំងអស់ គ្រប់ការិយាល័យចំណុះឱ្យស្រុកគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ គ្រប់ឃុំសង្កាត់ទាំងអស់ ដើម្បីផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋយើងឱ្យបានយល់អំពី ស្មារតី៧ មករាអំពីថ្ងៃ ៧ មករានេះអញ្ចឹងឯកសារដូចខ្ញុំបានបញ្ជាក់ជូនអម្បាញ់មិញនេះ គឺជាការប្រមូលផ្ដុំនូវបញ្ញាញាណទាំង ឡាយរបស់ប្រជាពលរដ្ឋកម្ពុជាការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយជាតួអង្គមួយដែលយើងត្រូវយកចិត្តទុកដាក់សម្រាប់ការគ្រប់គ្រង ដឹកនាំនៅព្រះរាជាណា ចក្រកម្ពុជាយើងឆ្ពោះទៅកាន់ការអភិវឌ្ឍន៍។
លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាង បានទទួលយកផែនការ ដ៏ពិសិដ្ឋនេះ ហើយឱ្យមន្ត្រីរដ្ឋបាលស្រុកចាត់ចែងអនុវត្តដើម្បីប្រយោជន៍សង្គមជាតិយើង ហើយប្រជាជន យុវជនយើងកាន់តែចងចាំបានច្បាស់ថែមទៀត (សំឡេង) អញ្ចឹងយើងចង់ឱ្យប្រជាជនយើ ង យុវជនយើងនៅចងចាំ និងចូល
រួមការពារសន្តិភាពបន្តទៅមុខទៀតជានិច្ចជានិរន្តចង់ ឱ្យនាវាកម្ពុជាមានសន្តិភាពជារៀងរហូត។

លោកស្រីចាន់យ៉ាន អាយុ៦៧ឆ្នាំប្រជាពលរដ្ឋនៅភូមិស្រែសំបូរ បានបញ្ជាក់ថា៖ប្រជាពលរដ្ឋយើងមិនភ្លេចគុណ៧មករាទេ ហើយក្នុងនាមប្រជាពលរដ្ឋលោកស្រីតែងបាននិយាយរឿងរ៉ាវប្រាប់កូនចៅជំនាន់ក្រោយ ឱ្យដឹងគុណ សម្បត្តិរបស់ សម្តេចតេជោហ៊ុនសែន ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបខ្មែរ ក្រហម ធ្វើឱ្យប្រទេសកម្ពុជាយើងមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ ។
សូមបញ្ចាក់ថា៖ មិទ្ទិញរំឭកខួបអនុស្សាវរីយ៏លើកទី ៤៤ទិវាជ័យជម្នះ ៧ មករា១៩៧៩ -២០២៣ ធ្វើឡើងនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងមានប្រជាពលរដ្ឋចូលរួមប្រមាណ ៥០០នាក់ ក្នុងនោះមានមកពី ឃុំ ស្រែសំបូរ – ឃុំសេកុង -ឃុំថ្មកែវ – ឃុំសន្តិភាព- និងឃុំព្រែកមាស ៕