Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ឲ្យ​មន្ត្រី​អប់រំ​ធ្វើការ​តាម​អន​ឡាញ និង​ធ្វើការ​ប្រចាំការ​ដូរ​វេន​គ្នា

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ តាម​អង្គភាព​ក្រោម​ជាតិ​ដោយ​ឲ្យ​មន្ត្រី​ធ្វើការ​តាម​អន​ឡាញ និង​ដាក់​វេន​គ្នា​ប្រចាំការ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២១ ស្តី​ពី​រឹត​បន្ដឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ស្តី​ពី​ការ​នៅ​តាម​អង្គភាព​ថ្នាក់​ជាតិ​ថា ដោយសារ​ស្ថានភាព​នៃ​ការ​ចម្លង​ក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មិន​ទាន់​ធូរស្រាល និង​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ក្រសួង​សូម​ធ្វើការ​ណែនាំ​ដល់​អង្គភាព​ថ្នាក់​ជាតិ​ទាំងអស់ អនុវត្ត​នូវ​វិធានការ​ដូច​ខាងក្រោម ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ដោយ​បន្ត​រឹត​បន្តឹង​ការ​ប្រុង​ប្រយ័ត្ន និង​ពង្រឹង​ការ​អនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» ឱ្យ​បាន​ម៉ឺងម៉ាត់ ។

ក្រសួង​បាន អនុញ្ញាត​ឱ្យ​មន្ត្រី​អប់រំ​ធ្វើការ នៅ​តាម​ផ្ទះ​រៀង​ៗ ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ និង​ត្រូវ​រៀបចំ​មន្ត្រី​ប្រចាំការ​ក្នុង​ចំនួន​តិច​(១០​ភាគរយ​) ។ ផ្អាក​រាល់​សកម្មភាព​ជួបជុំ និង​ត្រូវ​រៀបចំ​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ ក្នុង​ករណី​ចាំបាច់​បន្ត​ដាក់​ឆ្លង​ឯកសារ និង​បែងចែក​ឯកសារ តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស​ការពារ​ឱ្យ​បាន​ជាប់លាប់​គ្រប់ពេល​ចេញ​-​ចូល និង​ពេល​បំពេញការងារ ។

មន្ត្រី​អប់រំ​ត្រូវ​ចៀសវាង​ទៅ​កន្លែង ដែល​មាន​ហានិភ័យ​ឆ្លង​កូ​វី​ដ​១៩ គ្រប់​ច្រកចេញ​-​ចូល ត្រូវ​កំណត់​ឱ្យ​មានការ​វាស់​កម្ដៅ និង​ពាក់​ម៉ាស​ជា​ប្រចាំ ក្នុង​ករណី​មិន​អនុវត្ត​តាម​មិន​ត្រូវ អនុញ្ញាត​ឱ្យ​ចូល​ក្នុង​បរិវេណ​ជា​ដាច់ខាត ។ ករណី​មានការ​សង្ស័យ ឬ​សភាព​មិន​ប្រក្រតី ដែល​ជា​រោគ​សញ្ញា​នៃ​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​រាយការណ៍ ឬ ទូរ​សព្ទ ទៅ​លេខ ១១៥ ជា​បន្ទាន់​។

ក្រសួង​បាន​ឲ្យ​អង្គភាព​ថ្នាក់​ជាតិ​ទាំងអស់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ផ្សព្វផ្សាយ បាន​ទូលំទូលាយ និង​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook