Connect with us

ចំណេះដឹង-អប់រំ

ពយជំទាវម៉ៅ មានឆ្នេរប្រវែង ១៣ គីឡូម៉ែត្រ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តព្រះសីហនុ!

ពយជំទាវម៉ៅ ស្ថិតនៅតាមបណ្តោយមហាវិថីជំទាវម៉ៅ កំពុងទទួលការអភិវឌ្ឍន៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (...) និងអាជ្ញាធរខេត្ត ហើយបច្ចុប្បន្នកំពុងរៀបចំ ក្លាយទៅជាឆ្នេរសាធារណៈដ៏ទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។

យោងតាមប្រសាសន៍របស់លោក ស៊ុន សុភាព របាលស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរខេត្តបានសហការជាមួយភាគីពាក់ព័ន្ធ បានរៀបចំផែនការមេ កែប្រែតំបន់ពយជំទាវម៉ៅ ឲ្យទៅជាតំបន់ឆ្នេរសមុទ្រដ៏ទាក់ទាញមួយនៅក្នុង ខេត្តព្រះសីហនុ។

លោកបន្តថា ឆ្នេរពយជំទាវម៉ៅនេះ ជាឆ្នេរមួយដែលយើងមិនធ្លាប់មានពីមុនមកទេ ដោយសារតែឆ្នេរមួយនេះមានលក្ខណៈធំ ទូលាយ មានរុក្ខជាតិបែបធម្មជាតិស្រស់ស្អាត អមទៅតាមមាត់ឆ្នេរសមុទ្រប្រវែងសរុបជិត ១៣ គីឡូម៉ែត្រ។

យោងតាមប្រសាសន៍លោក កុក មីញ ជាប្រជាពលរដ្ធម្នាក់និងជាអ្នកជួយសម្រួលបញ្ហារផ្សេងៗ ដូចជាអនាម័យសណ្តាប់ធ្នាប់ និង សម្រួលសម្ភារៈផ្សេងៗដល់ភ្ញៀវទេចរណ៍ជាតិអន្តរជាតិ នៅទីតាំងតំបន់នោះផ្ទាល់បាន ប្រាប់អង្គភាពសារព័ត៏មានយើង ថា សម្រាប់បងប្អូនប្រជាពលរដ្ធមកកម្សាន្តទីនេះ គេមិនមានតម្រូវបង់ប្រាក់ទៅអ្នកណាម្នាក់នោះ ទេ ក្នុងនាមលោកជាជាប្រជាពលរដ្ធ និងទទួលជួយសម្រួលបងប្អូនប្រជាពលរដ្ធ ដូចជាងថង់សំរាម លោកបានដើចែកជួនប្រជាពរដ្ធ ហើយលោកមិនបានទាមទានិងតម្រូវអោយបង់ប្រាក់អោយលោកនោះទេ តែបងប្អូនប្រជាពលរដ្ធមានទឹកចិត្តក៏ជូនលោកតាមសទ្ធារបស់ពួក គាត់

លោកក៏បានបន្ថែមទៀតថា សម្រាប់បងប្អូនដែលអញ្ជើញមកកម្សាន្ត ត្រូវការលោកជួយសម្រួលទៅលើបញ្ហារផ្សេងៗក៏អាចទំនាក់ទំនងមកលោកបានតាមរយះលេខទូរស៍ព្ទ  070 525 828 ផង ដែល។

លោករបាលស្រុក ព្រៃនប់ បានបន្ថែមទៀតថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពុងរៀបចំរៀបចំតុបតែងហេដ្ឋារចនាសម្ព័ន្ធសួនច្បារ បន្ទប់ទឹក និងដាក់ពង្រាយធុងសំរាបឲ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ និងការចូលរួមថែរក្សា បរិស្ថានឲ្យបានស្អាត។ ចំណែកជំហានបន្ទាប់ទៀត ឆ្នេរជំទាវម៉ៅនឹងរៀបចំជារមណីដ្ឋានឆ្នេរ ដែលមានសកម្មភាពកម្សាន្ត Beach Volleyball, អាចមានកន្លែងភ្ញៀវគេង, កន្លែងប្រកួតកីឡានិងរៀបចំពិពណ៌ផ្សេង, អាចរៀបចំទៅជាស្តង់ដារវីថីម្ហូបអាហារ (Street Food), ថែមទាំងនឹងមានចំណតត្រឹមត្រូវ បន្ទប់ទឹកស្អាត និងពង្រឹងការពារសន្តិសុខ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook