ព័ត៌មានជាតិ ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ច អភិបាលស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ខេត្តសៀមរាប Share Tweet (សៀមរាប)៖ លោក រិន ឡូត អភិបាលរងស្រុកក្រឡាញ់ ឡើងកាន់ដំណែងជាអភិបាលស្រុកបន្ទាយស្រី ជំនួសលោក ឃឹម ហ្វីណង់ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប។ ចំណែកលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង មកជាអភិបាលស្រុកអង្គរធំ ជំនួសលោក ឡុង រដ្ឋារក្ស ដែលត្រូវផ្ទេរទៅធ្វើការនៅរដ្ឋបាលខេត្តសៀមរាប ។ក្នុងពិធីប្រកាសតែងតាំងការឡើងកាន់ដំណែងជាផ្លូវការ នាថ្ងៃទី៩ មករា អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើន លើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ ឯកឧត្តមបន្តទៀតថា សមិទ្ធផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្ម វិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេចបាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ជាមួយគ្នានោះ ឯកឧត្តម ទៀ សីហា បានស្នើដល់ លោកអភិបាលស្រុកទាំងពីរ ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ត្រូវរួមសហ ការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួននោះគឺ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឲ្យបានល្អ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានា នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ Post Views: 39 Related Topics: Up Next ប្រទេសនៅក្នុងតំបន់អាស៊ានស្វាគមន៍ភ្ញៀវទេសចរចិនបន្ទាប់ពីបន្ធូរបន្ថយវិធានការកូវីដ Don't Miss ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បង្ហាញ “លោក គីម បញ្ជាឱ្យរក្សា” អតីតរដ្ឋមន្ត្រី-មេដឹកនាំពិភាក្សាលើកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ14 hours ago ក្រោយគោកទឹកជាច្រើនសតវត្សរ៍ទន្លេស្ងួតមានទឹកឡើងវិញ ព័ត៌មានទាន់ហេតុការណ៍17 hours ago ចុះលោកខាងលិចវិញ! រុស្ស៊ី បាន ចោទ អ៊ុយក្រែន ថា បាន ប្រើ ដ្រូន ជាមួយ អាវុធ គីមី ដើម្បី វាយប្រហារ នៅ ភាគ ខាងកើត ព័ត៌មានទាន់ហេតុការណ៍17 hours ago អាមេរិកព្រមានចិនកុំឲ្យគាំទ្រយោធារុស្ស៊ី គំរាមសងសឹក ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook