Connect with us

ព័ត៌មានជាតិ

មន្ត្រីប្រទេសឡាវទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទូទៅនៅកម្ពុជា

(ភ្នំពេញ)៖ មន្ត្រីនៃកម្មវិធីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាតិឡាវ (UXO Lao) បាននឹងកំពុងចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការគ្រប់គ្រងប្រតិបត្តិការទូទៅ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការត្បូង-ខាងត្បូង ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។

វគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើមនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៩​ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក Saomany Manivong ប្រធានស្តីទី UXO របស់ប្រទេសឡាវ និងលោក Hayashi Akihito ទីប្រឹក្សា JICA ។

លោក ហេង រតនា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងមានរយៈពេលមួយខែ ដោយមាន១៥ថ្ងៃធ្វើនៅប្រទេសកម្ពុជា និងនៅ១៥ថ្ងៃទៀតធ្វើនៅប្រទេសឡាវ ។

“UXO របស់ប្រទេសឡាវ និង CMAC បានអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការត្បូង-ខាងត្បូងគាំទ្រដោយ JICA  ក្រោមគំនិតផ្តួចផ្តើមនេះគឺដើម្បីពង្រឹងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ តាមរយៈការផ្លាស់ប្តូរកម្មវិធីបណ្តុះបណ្តាល ។

ចាប់តាំងពីឆ្នាំ២០១២ មក មន្ត្រីកម្ពុជា និងឡាវសរុបចំនួន ២២៨នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលក្រោមគម្រោងកិច្ចសហប្រតិបត្តិការត្បូង-ខាងត្បូង ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook