(ភ្នំពេញ)៖ Paul Smith Clothing Store ដែលជាហាងសំលៀកបំពាក់ដ៏ល្បីល្បាញមួយមកពីចក្រភពអង់គ្លេសនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ។
ហាងនេះមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាន់ផ្ទាល់ដី ហើយដើម្បីអបអរការបើកសម្ពោធជាផ្លូវការ លោក ប៉ុល ស្មីត ផ្តល់ជូនការបញ្ចុះតម្លៃ ១០% សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃបើកដំណើរការរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ។
ក្រុមហ៊ុនម៉ូដ Paul Smith ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧០ ហើយបានពង្រីកទៅជាង ៧០ ប្រទេស ៕
